ឪពុកនាំកូនស្រីទៅដេកក្នុងផ្នូរ រាល់ថ្ងៃព្រោះតែ

ឪពុកដែលកំពុងតែខូចចិត្តដ៏ខ្លាំងម្នាក់នៅក្នុងប្រទេសចិនកំពុងធ្វើការរៀបចំមិនធម្មតាសម្រាប់កូនស្រីដែលកំពុងស្លាប់របស់គាត់ ដោយនាំនាងទៅផ្នូរហើយដេកក្បែរនាងរៀងរាល់ថ្ងៃ។

កូនស្រីអាយុ 2 ឆ្នាំដែលមានឈ្មោះថា Zhang Xin Lei ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ thalassemia ជាប្រភេទជំងឺពាក់ព័ន្ធគ្រាប់ឈាមធ្ងន់ធ្ងរ។ គ្រួសារនេះបានចំណាយប្រាក់ចំនួន 20.000 ដុល្លារសម្រាប់ការព្យាបាលរបស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ តែការចំណាយវេជ្ជសាស្រ្តដ៏ច្រើននេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររហូតដល់ការសន្សំរបស់ពួកគេត្រូវបានគេអស់។

ឪពុកឈ្មោះ Zhang Liyong កសិករមកពីខេត្ត Sichuan ក្នុងប្រទេសចិនបាននិយាយថាពួកគេបានខ្ចីលុយពីមនុស្សគ្រប់គ្នាដែលពួកគេស្គាល់រហូតដល់គ្មាននរណាម្នាក់ខ្ចីប្រាក់ទៀតទេ។ ឪពុករូបនេះបាននិយាយថា “យើងបានខ្ចីលុយពីមនុស្សជាច្រើនប៉ុន្តែពួកគេលែងផ្តល់ប្រាក់កម្ចីឱ្យយើងទៀតហើយ” ។

ពួកគេដឹងថាដោយគ្មានជំនួយពីគ្រូពេទ្យជីវិតរបស់កូនជាទីស្រលាញ់របស់ពួកគេគឺស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរហើយពេលវេលារបស់នាងសល់មិនច្រើនទៀតនោះទេ។

ដោយគ្មានជម្រើសច្រើន Zhang បាននិយាយថាគាត់បានជីកផ្នូរហើយបានយកកូនស្រីរបស់គាត់ទៅទីនោះជារៀងរាល់ថ្ងៃ ហើយសម្រាកក្បែរនាងដើម្បីរៀបចំអោយកូនស្រីរបស់គាត់ដែលនៅសល់ពេលច្រើននៅក្នុងពិភពលោកនេះ។

“ខ្ញុំមានគំនិតនេះ ដោយខ្ញុំនាំនាងទៅលេងនៅកន្លែងនេះ ហើតទីហើយនេះគឺជាកន្លែងដែលនាងនឹងសម្រាកប្រកបដោយភាពស្ងប់សុខ  ហើយអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺកំដរនាងជារៀងរាល់ថ្ងៃ “។

វេជ្ជបណ្ឌិតបានប្រាប់ពួកគេថាឈាមរបស់ពួកគេមិនដូចកូនស្រីរបស់ពួកគេទេ ដូច្នេះប្តីប្រពន្ធមួយគូសម្រេចចិត្តមានកូនទីពីរប៉ុន្តែបានដឹងថាពួកគេនឹងមិនអាចមានលទ្ធភាពចំណាយការប្តូរសរីរាង្គបានទេ។

រឿងខូចចិត្តសោកសៅ របស់ក្រុមគ្រួសារនេះបានធ្វើអោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសចិនមានការអានិតអាសូរជាខ្លាំង។ សហគមន៍មូលដ្ឋានបានផ្តល់ជំនួយដើម្បីជួយបង្កើនមូលនិធិ ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា តើប្រាក់ដែលអាចប្រមូលបាននឹងគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ឬទេ?

ដោយ៖​ លំហែ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!