រកឃើញស្នេហ៍ពិត ពេលកំពុងមានផ្ទៃពោះ

គាត់បាននៅក្បែរនាងគ្រប់ពេលវេលានៅពេលនាងកំពុងមានផ្ទៃពោះជាអ្នកមិត្តប្រុសចាស់របស់នាង និងនាំនាងទៅមន្ទីរពេទ្យនៅពេលនាងជិតសម្រាលកូន។

Nicole Tee ត្រូវបានអតីតមិត្តប្រុសបោះបង់ចោលនៅពេលនាងនៅមានផ្ទៃពោះជាមួយគាត់។ ប៉ុន្តែបុរសម្នាក់ផ្សេងទៀតបានចូលក្នុងជីវិតរបស់នាងហើយបានផ្លាស់ប្តូរអ្វីៗ ទាំងអស់រួមទាំងជីវិតរបស់ទារក។

នីកូលបាននិយាយថា: ប៉ុន្មានខែមុនពេលខ្ញុំមានផ្ទៃពោះ ខ្ញុំធ្លាក់ទឹកចិត្ដណាស់ហើយមិនចូលចិត្ដសេពគប់ជាមួយអ្នកឯទៀតទេ។ ទោះជាយ៉ាងណាក៏ដោយនៅពេលខ្ញុំបានជួបមិត្តប្រុសបច្ចុប្បន្នរបស់ខ្ញុំយើងបានក្លាយជាមិត្តភក្តិបន្តិចម្តងៗ ទោះបីគាត់ដឹងថាខ្ញុំមានផ្ទៃពោះក៏ដោយហើយគាត់បានព្យាយាមលើកទឹកចិត្តរបស់ខ្ញុំ និងការយកចិត្តទុកដាក់របស់គាត់ដល់ឥតខ្ចោះមកលើខ្ញុំ។

លោកបានសន្យាថានឹងថែរក្សានាង និងទារករបស់នាង ហើយវាមិនមានបញ្ហាទេប្រសិនបើគាត់មិនមែនជាឪពុកពិតប្រាកដរបស់ទារក។ ការខ្លាចជាឪពុកទីពីរ (ឪពុកចចុង) អាចជាបទពិសោធវិជ្ជមាន នឹងល្អប្រសើរ ឬវាអាចជាសុបិនដ៏អាក្រក់បំផុតដែលអ្នកអាចជួបប្រទះ។ ឪពុកចុងជាច្រើនន ជឿថាបញ្ហាប្រឈមថ្មីនិងភាពតានតឹងនៃការទទួលយកតួនាទីនេះគឺមិនអាចជៀសវាងបានទេ។ ទោះបីជាដឹងពីផលវិជ្ជមាន និងអវិជ្ជមានក៏ដោយ ក៏លោក បានថែរក្សាកូនរបស់ Nicole ដូចជារបស់គាត់បង្កើតដែរ។

Nicole បាននិយាយថា “ថ្ងៃមួយគាត់បានសំរេចចិត្តថាទោះបីជាខ្ញុំមានផ្ទៃពោះជាមួយបុរសផ្សេង ក៏ដោយគាត់ស្រលាញ់ខ្ញុំហើយចង់ថែរក្សាយើងទាំងពីរនាក់។ គាត់បានទិញបាច់ផ្កាមួយហើយបានសារភាពពីអារម្មណ៍របស់គាត់ចំពោះខ្ញុំប៉ុន្តែខ្ញុំមិនបានទទួលយកគាត់នៅពេលនោះព្រោះខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ហើយ “។

ទោះបីជាត្រូវបានបដិសេធដោយ Nicole ដំបូងក៏ដោយលោក នៅតែបន្តតាមស្រលាញ់នាងហើយយកចិត្តទុកដាក់ចំពោះនាង។ បុរសនេះថែមទាំងបានបិទហាងរបស់គាត់ដើម្បីនាំនាងទៅមន្ទីរពេទ្យនៅពេលគាត់ជិតសម្រាលកូន។

បុរសមានស្នេហ៍ពិតបាននិយាយថា: “ទារកនេះប្រហែលជាមិនមាន DNA របស់ខ្ញុំទេតែនាងនៅតែជាមនុស្ស ហើយខ្ញុំបានពរនាង ៣ ខែមកហើយ។ តាំងពីខ្ញុំបានសម្រេចចិត្តនៅជាមួយ Nicole ហើយ ខ្ញុំក៏នឹងស្រឡាញ់ចាត់ទុកនាងដូចជាកូនស្រីរបស់ខ្ញុំដែរ “។

មិនយូរប៉ុន្មាន Nicole បានសម្រេចចិត្តទទួលយកស្នេហានេះ ហើយបានដឹងថាគាត់ជាមនុស្សដែលស្រលាញ់នាពិតប្រាកដ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!