គ្រោះថ្នាក់ដែលបង្កដោយការចាក់សាក់ធម្មជាតិ ធ្វើអោយក្មេងស្រីម្នាក់រងការឈឺឺចាប់យ៉ាងខ្លាំង

ឪពុកម្តាយរបស់នាងឥឡូវនេះបានព្រមានដល់មនុស្សគ្រប់គ្នា ឱ្យជៀសវាងការចាក់សាក់លើកោសិកាដែលអាចមានកម្រិត Paraphenylenediamine (PPD) ខ្ពស់។

ដំណើរកំសាន្តរបស់ក្មេងស្រីទៅកាន់ប្រទេសអេហ្ស៊ីបជាមួយគ្រួសាររបស់នាង បានប្រែទៅជារឿងជូរជត់បន្ទាប់ពីដៃនាងមានពងបែកឈឺចាប់ដោយសារមានប្រតិកម្មអាឡែស៊ីទៅនឹងថ្នាំលាបរលោងដែលប្រើលើស្នាមសាក់បណ្តោះអាសន្នរបស់នាង។ លោកម៉ាទីនអ្នកគ្រប់គ្រង  Royal Mail, from the Isle of Wight បាននិយាយថាគាត់មានថ្ងៃឈប់សម្រាកដ៏អស្ចារ្យជាមួយប្រពន្ធ Sylvia អាយុ 43 ឆ្នាំកូនប្រុស Sebastian អាយុ ៩ឆ្នាំ និងកូនស្រី Madison អាយុ 7 ឆ្នាំ រហូតដល់ដើមសប្តាហ៍ទី 2 ។

Sylvia ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយនឹងការឆ្លងមេរោគ gallbladder infection,ហើយទោះបីជាយ៉ាងណាក៏ដោយអ្វីៗ បានដំណើរការល្ អគ្រួសារនេះបានចំណាយពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាករបស់ពួកគេនៅក្នុងមន្ទីរពេទ្យ។ ក្នុងនាមជាឪពុក ឃើញកូនមានឥរិយាបថល្អក្នុងការទទួលយកការព្យាបាល នេះលោកម៉ាទីនបានសម្រេចចិត្តកូនទាំងពីរឱ្យមានស្នាមសាក់ពណ៌ខ្មៅ (Henna Tattoo)។

ប៉ុន្តែមិនយូរប៉ុន្មានក្រោយពីត្រលប់មកផ្ទះវិញនៅថ្ងៃទី 25 ខែកក្កដា ស្បែកក្រោមការចាក់សាក់របស់ម៉ាឌីសុនចាប់ផ្តើមបែកពង។

ម៉ាទីនឪពុករបស់ក្មេងស្រីតូចរូបនេះបាននិយាយថា “នាងមានស្នាមរបួសដ៏គ្រោះថ្នាក់សម្រាប់ជីវិតបន្ទាប់ពីទទួលបានស្នាមសាក់ពណ៌ខ្មៅនេះ។

ការចាក់សាក់នេះត្រូវបានធ្វើឡើងនៅក្នុងហាងនៅក្នុងសណ្ឋាគារដែលពួកគេស្នាក់នៅ ហើយពួកគេអះអាងថាវាមិនមែនជា Henna ដែលបង្ករដើមហេតុនោះទេ។ នាងមានពងបែកពីម្រាមដៃរបស់នាងទៅកែងដៃហើយឈឺចាប់ខ្លាំង។

“យើងមិនដឹងពីគ្រោះថ្នាក់ទាំងស្រុង ហើយខ្ញុំគិតថាពួកគេគួរតែព្រមានអំពីរឿងនេះនៅក្នុងខិត្តប័ណ្ណណាមួយ។

ខ្ញុំគិតថាវាជាកំហុសរបស់ខ្ញុំព្រោះខ្ញុំមិនដឹងអំពីវាទេ ប៉ុន្តែវាក៏ជាកំហុសរបស់ហាងព្រោះពួកគេកំពុងប្រើប្រាស់សារធាតុគីមីដែលមានគ្រោះថ្នាក់ចំពោះកុមារ»។

ភ្លាមៗនៅពេលដែល Madison ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យបានព្យាយាមយកពងបែកចេញ។ ទោះបីជាយ៉ាងណាក៏ដោយពួកគេហាក់ដូចជាក្រាស់ពេកហើយចាំបាច់ត្រូវកាត់ផ្តាច់។

លោកម៉ាទីនបានបន្ថែមថា “ពួកគេបានសំរេចព្យាបាលស្បែកដោយការយកពងបែកចេញ ដូច្នេះពួកគេអាចចូលទៅក្នុងស្បែកដែលឆេះក្រោម”

ពួកគេគិតថាពួកគេអាចត្រាំពងបែកហើយលុបវាចោល ប៉ុន្តែវាមិនអាចទៅរួចទេដោយសារវាក្រាស់ដូច្នេះពួកគេត្រូវកាត់វាចោល។

ការបន្ថែម ជាតិ paraphenylenediamine (PPD) ទៅក្នុងពណ៌ខៀវនិងសក្តានុពលនៃសារធាតុគីមី អាចមានប្រតិកម្មអាឡែហ្ស៊ី ហើយបង្កើតជាបញ្ហាសុខភាពសាធារណៈ។

PPD គឺជាសារធាតុគីមីកត់សុី ដែលត្រូវបានប្រើនៅក្នុងផ្ទះនិងហាងថែរក្សាសក់ជាច្រើន។ “វិចិត្រករសាក់ Henna” កំពុងបន្តបន្ថែមសារជាតិនេះ ទៅនឹង Natural Henna នៅក្នុងការអនុវត្តរបស់ពួកគេដើម្បីភាពជាប់បានយូរនៃស្នាមសាក់និងពន្លឿនរយៈពេលស្ងួតសម្រាប់ការសាក់។

ពេលនេះម៉ាទីនចង់ព្រមានអ្នកដទៃអំពីគ្រោះថ្នាក់នៃការចាក់សាក់ Henna នេះ។

លោកបាននិយាយថា “យើងបានផ្ញើអ៊ីម៉េលទៅសណ្ឋាគារប៉ុន្តែពួកគេបាននិយាយថាវាមិនមានបញ្ហាអ្វីទេជាមួយនឹង Henna ពួកគេគិតថាវាគឺបញ្ហារបស់កូនស្រីរបស់ខ្ញុំ” ។

យើងមិនចង់បានប្រាក់សំណងនោះទេ អ្វីដែលសំខាន់នោះគឺការថែរក្សា Madison និងកាត់បន្ថយស្នាមរបួសព្រោះយើងមិនចង់ឱ្យនាងរីកធំធាត់ជាមួយស្នាមរបួសអស់មួយជីវិត។

សណ្ឋាគារនៅ Hurghada បានសុំអភ័យទោសហើយបាននិយាយថាវាលែងផ្តល់ការចាក់សាក់ទៀតហើយ។

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!