មូលហេតុសំខាន់ ៥ យ៉ាងដែលអ្នកគួរពិសាស្រាបៀ

នេះជាដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំស្រាបៀ! អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញពីសារធាតុបង្កើនសុខភាពនៅក្នុងស្រាបៀ។ ដូច្នេះអ្នកអាចញ៉ាំស្រាបានដោយមានមនសិការ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ស្រាបៀ។

1. ស្រាបៀបង្កើនគុណភាពឆ្អឹង

តាមការសិក្សាផ្សេងគ្នាបានបង្ហាញថា ស្រាបៀបានបង្កើនបរិមាណស៊ីលីកូន។ វាជួយភ្ជាប់សាច់ដុំទៅនឹងជាលិកាឆ្អឹង។ ជាពិសេសស្រាបៀខ្មៅផ្ទុកសារធាតុស៊ីលីកូនខ្ពស់។ ដូចនេះការពិសារស្រាបៀខ្មៅគ្រប់គ្រាន់អាចជួយការពារពីជំងឺពុកឆ្អឹង។

 2. ស្រាបៀកាត់បន្ថយពីជំងឺគាំងបេះដូង

យោងតាមសកលវិទ្យាល័យ Harvard បានរកឃើញថាការផឹកស្រាបៀគ្រប់គ្រាន់អាចជួយកាត់បន្ថយជំងឺគាំងបេះដូងពី 25-40%។ ដូចនេះបើអ្នកចង់បានសុខភាពបេះដូងល្អ ទទួលទានស្រាបៀត្រជាក់ៗពេលបាយល្ងាចឱ្យបានញឹកញាប់។

3. ស្រាបៀកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល

អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្រាបៀជួយបង្កើនកម្រិតកូឡេស្តេរ៉ុលជំនួយសុខភាពក្នុងខ្លួន។ ញ៉ាំស្រាបៀ 2កំប៉ុងជារៀងរាល់ថ្ងៃអាចទទួលបានកម្រិតកូឡេស្តេរ៉ុលវិជ្ជមានច្រើន។

4. ស្រាបៀកាត់បន្ថយពីគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម

តាមការប្រៀបធៀបបានឱ្យដឹងពីទំនាក់ទំនងរវាងជាតិស្រវឹង និងអត្រាថយចុះនៃជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវជនជាតិអាមេរិចបានរកឃើញថា អ្នកដែលផឹកស្រាបៀ 300ml ក្នុងមួយថ្ងៃ គ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមនឹងថយចុះច្រើន។

5. ស្រាបៀអាចការពារពីជំងឺក្រួសក្នុងតម្រងនោម

មនុស្សម្នាក់ៗគ្មានអ្នកណាចង់កើតក្រួសក្នុងតម្រងនោមឡើយ។ សំណាងល្អ ការសិក្សានេះបានអះអាងថា ក្រួសក្នុងតម្រងនោមនឹងធ្លាក់ចុះច្រើនជាង 40% ពេលអ្នកផឹកស្រាបៀ 1កំប៉ុងក្នុងមួយថ្ងៃ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!