ស្រ្តីម្នាក់ត្រូវមិត្តប្រុសបោះបង់ចោលនៅតាមផ្លូវ ព្រោះសុំមិត្តប្រុសរៀបការ

មិត្តប្រុសរបស់នាងមិនមានភាពក្លាហានគ្រប់គ្រាន់ សុំនាងរៀបការទេ ហើយគាត់មិនមានភាពក្លាហានទទួលយកវាពីនាងវិញស្មោះអស់ពីចិត្តនោះទេ។

ស្ត្រីពិតជាមានសេចក្តីរីករាយណាស់ នៅពេលត្រូវបានស្នើសុំដោយការយកចិត្តទុកដាក់ឬជាមួយនឹងការបង្កើតភាពរ៉ូមែនទិច មានការសុំរៀបការជាច្រើនដែលបានបង្ហាញលើអ៊ិនធឺណេតអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយវាបានក្លាយជានិន្នាការមួយដើម្បីចែករំលែកការសុំរៀបការនៅលើពិភពលោកជាពិសេសដែលចង់សុំគេរៀបការ។ខណៈពេលដែលស្ត្រីដទៃទៀតរង់ចាំដៃគូររបស់ពួកគេដើម្បីរៀបការ រីឯស្ត្រីជនជាតិឈីលីរូបនេះបានសម្រេចចិត្តលើដៃសុំមិត្តប្រុសរបស់នាងរៀបការសុំជាសាធារណៈជំនួសវិញ ដោយមានការធុនទ្រាន់នឹងការរង់ចំមិត្តប្រុសសុំនាង។ ទោះជាយ៉ាងណាក៏ដោយការភាពក្លាហានរបស់នាងបានក្លាយទៅជារឿងជូរចត់វិញ បន្ទាប់ពីមិត្តប្រុសរបស់នាងមិនសប្បាយចិត្តអំពីទង្វើនេះ។

វាបានចាប់ផ្តើមនៅពេលស្ត្រីដ៏ស្រស់ស្អាត សក់ខ្មៅរលោងនេហ បាននាំយកចិញ្ចៀនសុំរៀបការ ទៅសុំមិត្តប្រុសនាងនៅតាមផ្លូវសាធារណៈ នៅ Santiago ប្រទេសឈីលី។ ទោះជាយ៉ាងណាក៏ដោយមិត្តប្រុសរបស់នាង ដែលស្លៀកខោខូវប៊យ និងពាក់អាវពណ៌ខ្មៅគ្រាន់តែសម្លឹងមើលនាង នៅពេលឮនាងនិយាយថា “តើអ្នកនឹងរៀបការជាមួយខ្ញុំទេ? បាទ ឬ ទេ? “ជាភាសាអេស្ប៉ាញ។

ខណៈដែលអ្នកនៅក្បែរនោះបានស្រែកអបអរសាទរពួកគេ, បុរសម្នាក់នេះហាក់ដូចជាមិនសប្បាយចិត្តអំពីសំណើរនេះ។ គាត់និយាយថា   “Yes, my love. Now stop there.”។បន្ទាប់មកគាត់ប្រាប់នាងឱ្យឈប់ ហើយក្រោកឈរពីកន្លែងដែលគាត់កំពុងអង្គុយនៅពេលដែលគាត់ខ្មាស់អៀននឹងការបង្ហាញពីក្តីស្រឡាញ់ជាសាធារណៈ។ ប៉ុន្តែស្ត្រីដែលស្រលាញ់គ្នាមិនព្រមក្រោកឈរហើយចង់បាន “ស្រលាញ់” កាន់តែច្រើនពីមិត្តរបស់នាង។

ជំនួសអោយការបញ្ចុះបញ្ចូលឲឲ្យនាងឱ្យក្រោកឈរឡើង គាត់បានដើរចេញហើយទុកឱ្យនាងនៅលើដងផ្លូវ! ស្ត្រីដែលគួរអោយអាណិត អាចត្រឹមតែអង្គុយស្ងៀមបានឃើញមនុស្សដែលនាងស្រលាញ់ដើរចេញទៅដោយមិនងាកក្រោយ។

ដោយ៖ លំហែ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!