ទារុណកម្មនិងការសម្លាប់ដ៏ឃោរឃៅទាំង ១០ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

អ្នកប្រហែលជាធ្លាប់បានដឹងខ្លះរួចមកហើយពីការធ្វើទារុណកម្មទៅលើជនល្មើស ឬ ជនសង្ស័យដើម្បីឲ្យសារភាព ឬការសម្លាប់ តាមរយៈខ្សែភាពយន្ត ហើយអ្នកក៏ប្រហែលជាអ្នកបានឃើញពីទង្វើដ៏ឃោរឃៅរក្នុងការធ្វើទារុណកម្ម និងសម្លាប់ចំណាប់ខ្មាំងរបស់ពួក ISIS ក្នុងពេលបច្ចុប្បន្ននេះផងដែរ តើវាឃោរឃៅយ៉ាងណា

ឥលូវសាកមកមើលពីការធ្វើទារុណកម្ម និងការសម្លាប់ទាំង ១០ ដែលគេចាត់ទុកថាជាទារុណកម្មដ៏ឃោរឃៅបំផុតក្នុងប្រវត្តសាស្ត្រមនុស្សជាតិ ៖

#១-ការធ្វើទារុណកម្មដោយប្រើសមមានមុខសងខាង

វាជាការដាក់សមដែលមានមុខសងខាងនៅជាប់នឹងក ដោយចុងម្ខាងបែរទៅរកទ្រូង និងម្ខាងទៀតបែរទៅរកក្រោមចង្ការ ឬ បំពងក ហើយចាប់យកទៅចងនឹងបង្គោល ឬ ជញ្ជាំងមួយ ពេលនោះបើសិនជាហ៊ានតែរើសមនឹងចាក់ចូលភ្លាមៗតែម្ដង ។ ជាមួយនឹងទារុណកម្មនេះកម្រមានអ្នកអាចទ្រាំបានណាស់ ។

#២-ការធ្វើទារុណកម្ម និងសម្លាប់ដោយការដាក់កណ្ដុរលើពោះ

ការធ្វើទារុណកម្មនេះគឺគេមនុស្សឲ្យដេក និងចាប់ចងឲ្យមិនរើរួចនោះទេ បន្ទាប់មកគេយកកណ្ដុរមកដាក់លើពោះ ហើយយកទ្រុងមកគ្រប់ពីលើ ។ នៅពេលដែលកណ្ដុររកច្រកចេញមិនឃើញកណ្ដុរនឹងករកេរសាច់ពោះរបស់អ្នកដែលត្រូវទទួលទារុណកម្មនោះ រហូតដល់ដាច់សាច់ចេញឈាម រហូតដល់ស្លាប់តែម្ដង ។

#៣-ការធ្វើទារុណកម្ម និងសម្លាប់ដោយដាក់ចូលទៅក្នុងគោលង្ហិន ហើយដុតពីក្រោម

វាជាការចាប់មនុស្សដាក់ចូលទៅក្នុងគោលង្ហិន ហើយប្រើប្រាស់ភ្លើងដុតពីក្រោម រហូតដល់គោលង្ហិននោះប្រែជាពណ៌លឿង ដែលមានន័យថាអ្នកនៅក្នុងនោះបានស្លាប់ហើយ។

#៤-ការធ្វើទារុណកម្ម និងសម្លាប់ដោយដោតនឹងបង្គោលស្រួច

វីធីសាស្ត្រដាក់ទារុណកម្មនេះគឺជាវិធីសាស្ត្ររបស់ព្រះមហាក្សត្រ Vlad III ឬ Vlad Dracula (អ្នកធ្លាប់ទស្សនារឿង Dracula Untol ប្រហែលជាធ្លាប់បានដឹង) ។  ការដាក់ទារុណកម្មរបស់ទ្រង់គឺជាការយកមនុស្សទៅដោតនឹងឈើស្រួច ហើយបញ្ឈរឡើងទៅលើ ។

#៥-ការធ្វើទារុណកម្មដោយប្រើក្រឡៅកមានដែកស្រួចជុំវិញ

ឧបករណ៍សម្រាប់ធ្វើទារុណកម្មនេះគឺជាក្រឡៅកដែលធ្វើអំពើឈើ និងមានបន្លាមុទស្រួច ។ ជនណាដែលត្រូវបានគេដាក់ទារុណកម្មដោយឲ្យពាក់ក្រៅករនេះ ប្រាកដណាស់ថានឹងមិនអាចបរិភោគអាហារ និងដេកពេញមួយសប្ដាហ៍ ហើយវាឃោរឃៅមិនចាញ់ការប្រើសមមុខពីរនោះទេ។

#៦- ការធ្វើទារុណកម្មដោយប្រើឧបករណ៍ Judas Cradle

Judas Cradle ជាឧបករណ៍ធ្វើទារុណកម្មដែលមានរូបរាងដូចជាពីរ៉ាមីត ហើយគេប្រើប្រាស់វាសម្រាប់ធ្វើទារុណកម្មអ្នកទោស ដោយចង់អ្នកទោសឲ្យផុតពីដីជាមួយនឹងខ្សែដែលនៅជាប់ជញ្ជាំង រួចយក Judas Cradle ដាកពីក្រោមហើយដាក់ឲ្យប្រហោងគូទរបស់ជននោះឲ្យចំមុខស្រួចនៃឧបករណ៍នេះ ។

#៧-ការកាត់ទោសប្រហារជីវិតដោយប្រើប្រាស់ ឧបករណ៍ Guillotine

Guillotine ជាឧបករណ៍ប្រហារជីវិតដ៏គួរឲ្យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រ ។

#៨-ការធ្វើទារុណកម្មដោយប្រើឧបករណ៍ Stretcher Rack

ឧបករណ៍នេះជាឧបករណ៍ធ្វើទារុណកម្មដែលធ្វើឲ្យអ្នកទោសការឈឺចាប់បំផុត វាជាបន្ទះក្ដារមួយដែលមានកន្លែងសម្រាប់បង្វិលនៅខាងលើ និង ក្រោម ។ នៅពេលធ្វើទារុណកម្មគេត្រូវដាក់អ្នកទោសនោះនៅលើក្ដារនោះហើយចងដៃចងជើងទៅលឹងកន្លែងបង្វិលទាំងសងខាង នៅពេលកាន់តែបង្វិលខ្សែនោះនឹងរឹតកាន់តែតឹងហើយទាញដៃទាញជើងអ្នកទោសនោះស្ទើរតែដាច់ចេញពីដងខ្លួន មិនចាញ់ សេះ ៥ បំបែកសាកសពនោះទេ ។

#៩-ការធ្វើទារុណកម្មដោយប្រើប្រាសឧបករណ៍កាត់អណ្ដាត

ឧបករណ៍នេះមានរូបរាងដូចជាកន្ត្រៃអីញ្ចឹង ប៉ុន្តែកន្ត្រៃនេះគឺប្រើប្រាស់សម្រាប់កាត់អណ្តាតរបស់អ្នកទោសតែប៉ុណ្ណោះ ។

#១០-ការដាក់ទោសដោយចងជើងនឹងដ៉ំថ្មទំលាក់ចូលក្នុងទឹក

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!