កុមារម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប្រកាច់ដោយសារការប្រើប្រាស់ឧករណ៍អេឡិចត្រូនិចច្រើនហួសកម្រិត

ជាក់ស្តែងកុមារនឹងប្រើឧបករណ៍អេឡិចត្រូនិច ច្រើនម៉ោងក្នុងមួយថ្ងៃ។

ឪពុកម្តាយប្រើឧបករណ៍អេឡិចត្រូនិច ដើម្បីរក្សាកូនរបស់ខ្លួនកុំអោយរពិស។ កុមារទាំងនេះមិនយល់ពីអ្វីដែលពួកគេកំពុងមើល និងប្រើប្រាស់នោះទេប៉ុន្តែវាធ្វើឱ្យពួកគេរវល់។ ទោះជាយ៉ាងណាក៏ដោយផ្នែកដែលគួរឱ្យព្រួយបារម្ភនោះគឺថាពួកគេមិនអាចយល់ពីគ្រោះថ្នាក់នៃការប្រើឧបករណ៍ទាំងនេះជាពិសេសនៅវ័យក្មេង។

ក្មេងស្រីម្នាក់បានចែករំលែកបទពិសោធដ៏រន្ធត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្រមានឪពុកម្តាយដទៃទៀតអំពីគ្រោះថ្នាក់នៃការប្រើឧបករណ៍ច្រើនពេក។ ក្រៅពីការប៉ះពាល់ភ្នែក និងបណ្តាលឱ្យមានជម្ងឺខួរក្បាល – ការប្រើហួសប្រមាណក៏អាចបណ្តាលឱ្យប្រកាច់ផងដែរ។

នាងបានដេកក្បែរប្អូនស្រីរបស់នាងដែលនឹងត្រូវដេកលក់បន្តិចទៀតនេះ  បន្ទាប់មកនាងបានកត់សម្គាល់ឃើញថាប្អូនស្រីរបស់នាងលាតសន្ធឹងអស់មួយរយៈហើយញ័រខ្លួនប្រាណ។ នាងបាននិយាយថា ប្អូនស្រីរបស់នាងញ័របន្តិច នៅពេលនាងចាប់ផ្តើមដេក ធ្វើឱ្យនាងគិតថាវាជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយប្អូនស្រីរបស់នាង ចាប់ផ្តើមញាប់ញ័រខ្លាំងពេក ហើយវាបានបន្តយូរជាងធម្មតា។

រហូតទាល់តែប្អូនស្រីរបស់នាងបានស្នើសុំជំនួយពីនាង ដែលថានាងបានដឹងអ្វីមួយខុសប្រក្រតី។ ជាក់ស្តែងនាងត្រូវបានកំពុងប្រកាច់ និងត្រូវការជំនួយភ្លាមៗ។ ភ្លាមៗនោះពួកគេបាននាំនាងទៅមន្ទីរពេទ្យជាកន្លែងដែលវេជ្ជបណ្ឌិតប្រាប់ក្រុមគ្រួសារថាក្មេងស្រីនេះត្រូវបានរងជំងឺប្រកាច់  (focal seizure)។

នោះគឺជាពេលដែលអ្នកលេងអ៊ិនធើណែតម្នាក់ បានរំលឹកពីការបង្ហោះដោយអ្នកលេងអ៊ិនធើណិតម្នាក់ទៀតដែលព្រមានដល់អ្នកដទៃអំពីគ្រោះថ្នាក់នៃការប្រើលើសលប់នៃ ឧបករណ៍អេឡិចត្រូនិច បន្ទាប់ពីកូនស្រីរបស់នាងបានប្រកាច់ដូចគ្នា។

‘Electronic Heroin’ គឺមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលអ៊ិនធឺណិមាននៅគ្រប់ទីកន្លែង។ បច្ចេកវិទ្យាគឺនៅគ្រប់ទីកន្លែង។ វាមិនមែនជាអ្វីខុសច្បាប់ទេហើយមនុស្សគ្រប់រូបមិនគិតពីអាយុអាចប្រើវាបានទេ។ វាអាស្រ័យលើមនុស្សចាស់ដើម្បីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍របស់កុមារ។

រក្សាឧបករណ៍ទាំងនោះឱ្យនៅឆ្ងាយពីពួកគេ។ កុមារគួររៀនសូត្រ នឹងការប្រាស្រ័យទាក់ទងគ្នាដើម្បីរីករាយនឹងជីវិត។ ការលេងល្បែងខាងក្រៅជាមួយកុមារដទៃទៀត និងស្វែងយល់ពីពិភពលោកពិតប្រាកដដែលយើងកំពុងរស់នៅ និងរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយផ្ទាល់ – ទាំងនេះសុទ្ធតែចាំបាច់ក្នុងការធ្វើឱ្យជីវិតរបស់កុមាររីកធំធាត់បានល្អ។

ដោយ៖ លំហែ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!