បុរសម្នាក់កាត់តរូបម្តាយរបស់ខ្លួន នៅជុំវិញពិភពលោកព្រោះតែ….

ក្នុងស្មារតីថ្ងៃបុណ្យម្ដាយ បុរសថៃម្នាក់បានកាត់តរូបម្ដាយរបស់គាត់ចូលក្នុងតំបន់ទាក់ទាញបំផុតនៅលើពិភពលោក ដើម្បីរំលឹកដល់អ្នកដទៃឱ្យថែរក្សាម្តាយនៅពេលវិស្សមកាលតាមដែលពួកគេអាចធ្វើបាន។

ការបង្ហោះដោយអ្នកប្រើហ្វេសប៊ុក Chub Nokkaew ត្រូវបានចែករំលែករាប់ពាន់ដងហើយមានអ្នកលេងអ៊ិនធឺរណែតមួយចំនួនកំពុងយំ ចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជាក់ស្តែងវាក៏យឺតពេលផងដែរសម្រាប់មនុស្សជាច្រើនធ្វើដំណើរជាមួយម្តាយរបស់ពួកគេនៅថ្ងៃបុណ្យម្ដាយ។

Chub បានពន្យល់ថាម្តាយរបស់គាត់មានអាយុ 85 ឆ្នាំហើយនៅពេលគាត់រឹងមាំ គាត់រវល់ធ្វើការដើម្បីចិញ្ចឹមជីវិតរបស់យើង និងធ្វើអោយជីវិតយើងមានស្ថេរភាព។

ថ្ងៃបុណ្យម្ដាយ ខ្ញុំតែងតែឃើញមនុស្សទាំងអស់បង្ហោះរូបភាពនៃការធ្វើដំណើរជាមួយម្ដាយរបស់ពួកគេនៅថ្ងៃបុណ្យម្ដាយ ហើយខ្ញុំច្រណែនដោយសារតែខ្ញុំមិនដែលយកម្ដាយខ្ញុំទៅធ្វើដំណើរទៅបរទេសនោះទេ។

នៅពេលខ្ញុំពេញវ័យ ខ្ញុំត្រូវធ្វើការដើម្បីជីវិតមានស្ថេរភាព ហើយគ្មានប្រាក់នាំម្តាយដើរកំសាន្តនោះទេ បានត្រឹមនាំគាត់ទៅវត្ត។ ថ្ងៃនេះខ្ញុំមានអ្វីគ្រប់យ៉ាង ប៉ុន្តែម្តាយរបស់ខ្ញុំមានអាយុ 85 ឆ្នាំ គាត់ស្ទើរតែមិនអាចមើលឃើញឬស្តាប់បាន គាត់មានការលំបាកក្នុងការដើរ ខ្ញុំមិនអាចយកគាត់ទៅណាទៀតទេ។ នៅពេលខ្ញុំធ្វើដំណើរទៅប្រទេសក្រៅ ខ្ញុំតែងគិតពីម៉ាក់របស់ខ្ញុំ ខ្ញុំសោកស្តាយមិនមានគាត់នៅទីនោះទេ។ ដូច្នេះខ្ញុំបានបង្ហាញរូបថតរបស់គាត់នៅក្នុងរូបថតធ្វើដំណើររបស់ខ្ញុំ។

“នេះគឺជាការរំលឹកដល់មនុស្សគ្រប់គ្នាឱ្យយកម្តាយរបស់ពួកគេទៅវិស្សមកាល បើមិនដូច្នេះទេអ្នកនឹងបញ្ចប់ដូចខ្ញុំ “។

ក្រៅពីការសរសើរជំនាញកាត់តរូបរបស់គាត់ដែលមានភាពជឿនលឿន មនុស្សចំនយននិយាយថារូបថតទាំងនេះធ្វើឱ្យពួកគេញញឹម ហើយពួកគេពិតជានឹងនាំមកនូវសុភមង្គលដល់ម្តាយរបស់គេ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!