យកកូនរុំថង់បំរុងផ្ញើតាមព្រៃសណីយ៍ទៅមណ្ឌលកុមារកំព្រា

អ្នកចែកចាយឥវ៉ានម្នាក់ បានដឹងថាមានអ្វីមិនស្រួលនៅក្នុងស្បោងឥវ៉ាន់គាត់ ដោយគាត់បានឮសម្រែកយំខ្សឹបខ្សួរ។

ខណៈពេលដែលស្ត្រីខ្លះកំពុងសុបិនក្លាយទៅជាម្តាយ ប៉ុន្តែមានមនុស្សមួយចំនួនមិនអាណិតអាសូរក្មេង ហើយសម្រេចចិត្តបោះបង់ចោលកូនៗ របស់ពួកគេដោយសារតែភ្លាមៗ ពួកគេមានអារម្មណ៍ថាការចិញ្ចឹមកូនមិនមែនជារឿងសម្រាប់ពួកគេធ្វើទេ។ ម្ដាយខ្លះដែលបានបោះបង់ចោលកូនរបស់ពួកគេអះអាងថា ពួកគេមិនអាចទ្រទ្រង់និងចិញ្ចឹមកូនរបស់ពួកគេដោយសារតែភាពក្រីក្រ ប៉ុន្តែវាមិនបានលើកលែងទោសពួកគេពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងទារកដែលមិនក្តីនោះទេ។

ស្ត្រីម្នាក់នៅ ហ្វូចូវ ប្រទេសចិន បានប៉ុនប៉ងបញ្ជូនកូនរបស់គាត់ទៅមណ្ឌលកុមារកំព្រាតាមរយៈក្រុមហ៊ុនដឹកជញ្ជូន។ ដោយចង់បញ្ជូនកូនរបស់នាងទៅមណ្ឌលកុមារកំព្ រានាងរុំទារកនៅក្នុងថង់ប្លាស្ទិកហើយសុំឱ្យអ្នកនាំសំបុត្រផ្ញើវា។ ពេលដែលអ្នកនាំសំបុត្រកំពុងដឹកជញ្ជូនកញ្ចប់ គាត់បានកត់សម្គាល់ឃើញថាថង់ប្លាស្ទិចបានចាប់ផ្តើមរើចេញហើយទារកបានចាប់ផ្តើមយំ។

វីដេអូដែលបង្ហាញពីទារកដែលរុំនឹងប្លាស្ទិច​ បានរាលដាលនៅលើបណ្តាញសង្គមរបស់ចិនឈ្មោះ Weibo ។ យោងទៅតាមទំព័រ Shanghaiist អ្នកមើលថែកំពុងព្យាយាមថែរក្សាទារកដែលទើបនឹងកើត នៅពេលអាកាសធាតុមានកម្រិតប្រហែល 37 អង្សាសេនៅថ្ងៃនេះ។

អរគុណណាស់ទារកទើបនឹងកើតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពមានស្ថេរភាព។ ម្តាយអាយុ 24 ឆ្នាំដែលមានឈ្មោះថា Luo ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែបោះបង់កូន។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!