ដើមចេកអាចជួយព្យាបាលរោគបាន 6 មុខ!!!

ដើមចេកមានផលប្រយោជន៏ច្រើនណាស់ បើចំពោះអ្នកដែលរស់នៅទីក្រុងមិនសូវជាប្រើប្រាស់វាប៉ុន្មានទេ តែបើចំពោះបងប្អូនដែលរស់នៅជនបទប្រាកដជាប្រើវាតាំងពីគល់រហូតដល់ចុងជាមិនខាន។

ចំពោះដើមរបស់វាក្រៅតែពីយើងយកវាមកធ្វើម្ហូបក៏អាចប្រើដើម្បីព្យាបាលដើម្បីបញ្ចុះកម្តៅបានដែរ។ វាក៏មានគុណប្រយោជន៏ជាឳសថផងដែរដែលអាចជួយអោយប្រព័ន្ធបញ្ចេញចោលធ្វើការបានល្អ ជួយលាងសម្អាតជាតិពុលពីថ្លើម ក្រលៀន ពោះវៀនធំ តម្រងនោម ហើយនិងថង់ទឹកប្រម៉ាត់ជាដើម។

វិធីធ្វើ៖

អ្នកត្រូវយកដើមចេកមកបកសំបកចេញរហូតដល់បណ្តូលខាងក្នុងខ្ចីពណ៌ស។ អ្នកត្រូវហាន់វាស្តើងៗ។ បើសិនជាអ្នកមានម៉ាស៊ីនទឹកក្រឡុកអាចយកវាទៅដាក់ហើយបន្ថែមទឹកនិងត្រូវក្រឡុកវាអោយម៉ត់ល្អ។ អ្នកត្រូវត្រងទឹកនោះដោយប្រើប្រាស់ស្បៃឬតម្រងអ្វីក៏បានអោយតែអាចប្រើបានហើយនិងស្អាតមិនក្រខ្វក់។

វិធីពិសា៖ ត្រូវផឹកនៅពេលពោះទទេរមិនទាន់ញ៉ាំបាយ ឬក្រោយពេលបាយហើយរយៈពេល 35 នាទី។

ចំណាំ៖ អាចទទួលទានវាជំនួសទឹកក៏បាន។ ហើយអាចលាយទឹកស្អាតចូលក៏បានដែរ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *