ដើរលួចលីអូកញ្ចាស់គេ ដើម្បី……………

ឆ្មាំសន្តិសុខនៅមន្ទីរពេទ្យមួយនៃខេត្ត Udon Thani កាលពីថ្ងៃអង្គារ បានចាប់យកបុរសជនជាតិថៃម្នាក់ដែលលួចខោក្នុងរបស់ស្ត្រីដែលកំពុងហាលសម្ងួត។ បុរសនោះបានអះអាងថាគាត់លួចសម្រាប់ធ្វើជាអំណោយសម្រាប់មិត្តស្រីរបស់គាត់។

Narin Prasertkaew អាយុ 38 ឆ្នាំត្រូវបានចោទប្រកាន់ពីបទចោរកម្ម។ នៅក្នុងខ្លួនរបស់គាត់ប៉ូលិសបានរកឃើញខោក្នុងចំនួន ៤ ដែលមានពណ៌ខុសគ្នា ហើយជារបស់សាច់ញាតិរបស់អ្នកជំងឺដែលសម្រាកនៅឯមន្ទីរពេទ្យ Udon Thani ។ ណារិនបានប្រាប់ប៉ូលីសថាគាត់ត្រូវបានគេបញ្ឈប់ពីការងារនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកាលពី ពីរខែមុន ហើយបានស្នើសុំអាហារនៅមន្ទីរពេទ្យ។  ថ្ងៃនេះគាត់បានប្រទះឃើញខោក្នុងដែលគេកំពុងហាល ធ្វើអោយគាត់នឹឹកដល់មិត្តស្រីជនជាតិឡាវរបស់គាត់។

ដោយសារតែខោក្នុងរបស់សង្សាររបស់គាត់រហែក ហើយគាត់ស្រឡាញ់នាងខ្លាំងណាស់ ណារិនបានប្រថុយលួចខោទ្រនាប់អ្នកដទៃ ដើម្បីជូនមិត្តស្រីរបស់គាត់អោយមានខោអាវស្អាតស្លៀកនឹងគេ។

“ខ្ញុំបានលួចយកវាសម្រាប់មិត្តស្រីរបស់ខ្ញុំ។ ខោក្នុងបស់នាងមានបានរហែកគូទហើយ “គាត់សារភាពប្រាប់ប៉ូលីសដូច្នេះ។

ណារិន បានទទូចថាគាត់គ្មានបំណងធ្វើអំពើស្មោគរោគលើខោក្នុងទាំងនេះនោះទេ ហើយនេះជាលើកទី 1 ដែលគាត់បានប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *