ម៉ាស្សាជ្រុលធ្វើអោយជើងស្រ្តីចំណាស់ម្នាក់ពិការ

គ្រួសាររបស់ស្ត្រីម្នាក់ដែលជើងរបស់គាត់ត្រូវបានបាក់អំឡុងការម៉ាស្សាបែបប្រពៃណីថៃនៅ ចុនបុរី កាលពីម្សិលមិញកំពុងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកម៉ាស្សាដែលនៅតែទាមទារថ្លៃម៉ាស្សាពាក់កណ្តាល។

អ្នកស្រី Pimyanee Thanyawongsakul អាយុ 59 ឆ្នាំដែលមានជំងឺពុកឆ្អឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរងការម៉ាស្សាដល់សាហាវមួយ និងកូនស្រីរបស់គាត់ឈ្មោះ សារនីយ៉ា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកម៉ាស្សាហើយទាមទារឱ្យគាត់ទទួលខុសត្រូវ។ Pimyanee ឥឡូវនេះកំពុងរង់ចាំការវះកាត់ជើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

អ្នកម៉ាស្សា Nathanapop Klachingchai អាយុ 50 ឆ្នាំដែលជាម្ចាស់ហាងម៉ាស្សាគ្មានឈ្មោះបាននិយាយថា Pimyanee មិនបាននិយាយថានាងមានជំងឺពុកឆ្អឹងនោះទេ ហើយថានាងឆ្លាប់ជាពីជំងឺមហារីក។ បើមិនដូច្នោះទេគាត់នឹងបដិសេធមិនព្រមទទួលការម៉ាស្សាចំពោះនាងនោះ។

បន្ទាប់ពីធ្វើអោយជើងរបស់នាង Nathanapop នៅតែទាមទារប្រាក់ THB700 ដែលមានតម្លៃ 20 ដុល្លារសម្រាប់«ថ្លៃគ្រូម៉ាស្សា»ជំនួសឱ្យការបង់ថ្លៃពេញ 1,360 ដុល្លារ។

យោងទៅតាមជំនឿរបស់ថៃ “តម្លៃនៃការគោរពបូជាគ្រូ” ត្រូវបានប្រមូលដោយអ្នកដែលផ្តល់នូវសេវាអបិយជំនឿ ឬប្រពៃណីដូចជាការម៉ាស្សាថៃ និងទស្សន៍ទាយជាដើម ហើយថ្លៃសេវាមិនអាចត្រូវបានលើកលែងទេ។

ទោះបីជាយ៉ាងណាក៏ដោយក្រោយពេលមានការខុសឆ្គងមក Nathanapop បាននិយាយថាគាត់មានបំណងលក់ម៉ូតូរបស់គាត់ដើម្បីជួយបង់ថ្លៃវះកាត់ Pimyanee ដែលនឹងត្រូវចំណាយអស់ប្រហែល 30,000 បាត។

Nathanapop ត្រូវបានគេចោទប្រកាន់ពីបទមិនមានការអនុញ្ញាតឱ្យដំណើរការអាជីវកម្មសុខាភិបាល។ យោងតាមកាសែត The Nation បានឱ្យដឹងថាគាត់កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 1 ឆ្នាំនិងពិន័យជាប្រាក់ 60.000 បាត។

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!