ឃើញភ្នែកក្រឡោតពណ៌ខ្មៅស្មានតែខ្មោចលង ពេលមើលជិតទើបដឹង

បរទេស៖ ពិតជាគួរអោយអាណិតសុនខមួយក្បាលនេះណាស់ ហេតុតែគ្មានម្ចាស់បានដើរពាសវាលពាសកាលហើយសំណាងអាក្រក់បានចូលក្បែរគល់កូនឈើ ហើយមិនហ៊ានចេញមកក្រៅទេ ដែលរង់ចាំតែសេចក្តីស្លាប់តែសំណាងល្អដែរមានស្ត្រីម្នាក់បានប្រទះឃើញទាន់ពេល។

ស្ត្រីចិត្តល្អដែលគេមិនស្គាល់ឈ្មោះខាងលើនេះបានរៀបរាប់ថា៖ ខ្ញុំបានដើរកាត់គុម្ពោតឈើនោះ ហើយស្រាប់តែឃើញកែវភ្នែកក្រឡើតក្រឡាប់ខ្មៅក្រឹបពីក្នុងគុម្ពឈើ ។ ពេលខ្ញុំដើរចូលទៅមើលជិតទើបដឹងថាជាកូនឆ្កែសោះ ហើយខ្ញុំក៏បានដើរហួសទៅបាត់។ ស្អែកឡើងខ្ញុំដើរកាត់ម្តងទៀតស្រាប់តែឃើញសុនខនោះនៅកន្លែងដដែលទើបសម្រេចចិត្តក្រុមអ្នកជួយសង្គ្រោះសត្វអោយមកជួយអន្តរាគមន៏។

ក្រោយមកក្រុមមូលិធិ Hope for Paws នៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រញ៉ាប់ប្រញ៉ាល់ធ្វើដំណើរមកកាន់កន្លែងកើតហេតុយ៉ាងលឿន ហើយទីបំផុតអាចជួយសង្គ្រោះកូនឆ្កែអនាថានេះបានដោយជោគជ័យក៏ប៉ុន្តែវាហាក់ជាអស់កម្លាំងល្ហិតល្ហៃទៅហើយ តែក្រោយពេលគេអោយវាស៊ីអាហារប៉ូវទើបមានកម្លាំងនិងសុខភាពល្អដូចធម្មតាវិញ។

ដោយឡែកក្រោយមកគេបានរកឃើញម្ចាស់របស់សុនខមួយក្បាលនេះដែរដោយនាងមិនសូវចាប់អារម្មណ៏និងខ្វាយខ្វល់នឹងវាឡើយ ហើយបើតាមដឹងកូនឆ្កែនោះវាគឺជាកាដូដែលគេអោយនាង ដែលអ្នកដែលប្រគល់មិនបានសួរពីចំណង់ចូលចិត្តសត្វនោះទេ ទើបក្រោយមកនាងបែរជាមិនពេញចិត្តបែបនេះ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *