បុរសជនពិការប្រឹងធ្វើផ្លូវជើងភ្នំ ដើម្បីគ្រួសារនិងសហគមន៍របស់គាត់

គាត់បានសុំឱ្យ Panchayat ជួយពួកគេកសាងផ្លូវនៅក្នុងតំបន់របស់ពួកគេ ប៉ុន្តែពួកគេបានបដិសេធមិនជួយគាត់។

* Panchayat raj : ជាប្រព័ន្ធនយោបាយអាស៊ីខាងត្បូងដែលបានរកឃើញភាគច្រើននៅក្នុងប្រទេសឥណ្ឌា។

Melethuveettil Sasi មកពី Kerala ប្រទេសឥណ្ឌាបានក្លាយជាជនពិការបន្ទាប់ពីធ្លាក់ពីដើមដូងនៅពេលគាត់មានអាយុ 15 ឆ្នាំ។ ការដួលធ្លាក់បានធ្វើឱ្យគាត់បាក់ឆ្អឹង និងពិការរាងកាយមួយកំណាត់។ គាត់បានសម្រាកនៅលើគ្រែអស់ជាច្រើនឆ្នាំហើយស្ថានភាពរបស់គាត់បានធ្វើអោយគ្រួសាររបស់គាត់ស្ទើរតែគ្មានអ្វីសោះ។

“ខ្ញុំពូកែក្នុងការឡើងដើមឈើ ប៉ុន្តែនៅថ្ងៃនោះខ្ញុំបានរអិលធ្លាក់ចុះ។ មួយចំហៀងនៃរាងកាយរបស់ខ្ញុំត្រូវបានពិការ។ ជើងនិងដៃរបស់ខ្ញុំត្រូវបានខូច ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃលើគ្រែមិនអាចកម្រើកបាន។

“វាត្រូវការពេលច្រើនឆ្នាំដើម្បីឱ្យខ្ញុំអាចក្រោកឈរបាន។ ប៉ុន្តែខ្ញុំចង់ដើរ ដូច្នេះខ្ញុំបានបង្រៀនខ្លួនឯងឱ្យដើរយឺត ៗ ។

ដោយសារតែភាពពិការរបស់គាត់ កូនៗ របស់គាត់មិនអាចបញ្ចប់ការសិក្សា ហើយចាប់ផ្តើមធ្វើការនៅវ័យក្មេងជំនួសវិញ។ ដើម្បីគាំទ្រគ្រួសារ គាត់បានឆ្នោត ដោយសង្ឃឹមថានឹងទិញកង់មួយដើម្បីអាចជួយគ្រួសារ។

បន្ទាប់មកគាត់បានដាក់ពាក្យសុំជំនួយពីមន្រ្តី Panchayat ដើម្បីបង្កើតផ្លូវទៅកាន់ផ្ទះរបស់គាត់ ប៉ុន្តែមនុស្សគ្រប់គ្នាបានបដិសេធ។ ដោយដឹងថាគ្មាននរណាម្នាក់ចង់គាំទ្របុព្វហេតុរបស់គាត់ គាត់បានប្រើញរញួរ ពូថៅ និងចកជីក ដើម្បីធ្វើផ្លូវដោយខ្លួនឯង គាត់បានធ្វើការពីម៉ោង 5 ព្រឹកដល់ម៉ោង 8:30 នាទីល្ងាច។

ខ្ញុំមិនដែលគិតអំពីពេលណាខ្ញុំនឹងបញ្ចប់ការងារនោះទេ ខ្ញុំតាំងចិត្តថាត្រូវតែមានផ្លូវមួយ។ ជារៀងរាល់ថ្ងៃខ្ញុំចាប់ផ្តើមការងាររបស់ខ្ញុំនៅម៉ោង 5 ព្រឹកបន្ទាប់មកឈប់នៅម៉ោង 8 និង 30 នាទីព្រឹឹក នៅពេលថ្ងៃចាប់ផ្ដើមឡើងក្តៅហើយចាប់ផ្តើមការងារឡើងវិញនៅម៉ោង 3:30 នាទីរសៀលឬម៉ោង 4 រសៀលនៅពេលល្ងាចនិងធ្វើការរហូតដល់ពេលថ្ងៃលិចបាត់។

វាត្រូវចំណាយពេល 3 ឆ្នាំដើម្បីឱ្យ Sasi បញ្ចប់ផ្លូវ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់គាត់ក្រុមគ្រួសារនិងមនុស្សដទៃទៀតនៅក្នុងសហគមន៍របស់គាត់ឥឡូវនេះអាចចូលទៅកាន់ទីក្រុងបានយ៉ាងងាយស្រួលតាមរយៈផ្លូវដែលគាត់បានកសាង។ ដោយសារស្ថានភាពពិការរបស់គាត់វាពិតជាគួរឱ្យចាប់អារម្មណ៍ សម្រាប់មនុស្សគ្រប់គ្នាដែលគាត់អាចធ្វើរឿងដែលនឹកស្មានដល់នេះ។

លោកបានមានប្រសាសន៍ថា “ពួកគេខ្លះបានចំអកឱ្យខ្ញុំពេលឃើញខ្ញុំ ធ្វើការប៉ុន្តែក្រោយមកពួកគេទាំងអស់យល់ហើយ។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *