លោកតាចាស់ម្នាក់ត្រូវអ្នកមើលថែធ្វើបាបយ៉ាងខ្លាំង

បរទេស៖ ដោយងឿងឆ្ងល់នឹងស្នាមជាំរបួសពេញខ្លួនរបស់លោកតា ធ្វើអោយក្រុមគ្រួសារទាំងមូលបានងឿងឆ្ងល់ខ្លាំងណាស់ ថាតើមានរឿងអ្វីកើតឡើង។ ដោយសារតែបុរសវ័យចំណាស់ម្នាក់នេះមានជម្ងឺបាត់បង់ការចងចាំហើយមិនអាចប្រាប់ចម្លើយអ្វីបានធ្វើអោយចៅរបស់គាត់ដែលមានឈ្មោះ  Daniel Nassrallah បានលួចដាក់តាំងកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះតែម្តងនៅទីក្រុង Ottawa ប្រទេសកាណាដា។

នៅទីបំផុតចៅប្រុសស្ទើរតែធ្លាក់ថ្លើមដល់ដី នៅពេលដែលបានឃើញនូវអ្វីដែលបានកើតឡើងចំពោះលោកតា Georges Karam ។

នៅក្នុងវីដេអូដែលថតបាននោះបានឃើញបុរសដែលជាអ្នកមើលថែរបានវាយធ្វើបាបលោកតាវ័យ 89 ឆ្នាំដោយគ្មានកោតក្រែងអ្វីបន្តិច ដោយបានវាយនិងដាល់លើផ្ទៃមុខជាច្រើនដង ហើយព្រមទាំងចង្អុលមុខផងដែរ ដែលវាទំនងជាគម្រាមមិនអោយនិយាយប្រាប់រឿងរ៉ាវទៅហើយគ្រួសារបានដឹងអញ្ចឹង។

ក្រោយមកក្រុមគ្រួសារបានបញ្ជូនលោកតាទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យរបួស ហើយក៏បានរាយការណ៏ពីរឿងហេតុប្រាប់ដល់ប៉ូលិសផងដែរ។ មិនយូរប៉ុន្មាន លោក Jie Xiao ត្រូវបានចាប់ខ្លួន ហើយក៏បានសារភាពពីទោសកំហុសរបស់ខ្លួនផងដែរ ថាពិតជាបានប្រព្រឹត្តទង្វើរមិនល្អចំពោះលោកតាពិតប្រាកដមែន៕

ប្រភព៖ Dailymail

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!