មើលចិត្ត​មនុស្ស​ពី​កំរិត​ស្នេហា​ ពេល​ណាត់ជួប​គ្នា​គ្រា​លើកដំបូង​

មើលចិត្តមនុស្សពីកម្រិតស្នេហា ពេលណាត់ជួបគ្នាគ្រាដំបូង

មានស្នេហាជាច្រើនដែលពួកគេបាន ស្រឡាញ់គ្នាប៉ុន្តែគេបែជាមិនហានមើលមុខគ្នាទៅវិញ ។ គ្រប់ពាក្យស្នេហាដែលពួកគេ និយាយគឺពួកគេគ្រាន់ត និយាយតាមទូរសព្ទតែប៉ុណ្ណោះដែលពួកគេមិនបានដឹងថាគេជាមនុស្សបែបណា ព្រោះការដែលយើងទាក់ទងគ្នា ដោយមិនបានឃើញពីកាយវិការរបស់គេយើងមិនអាចដឹងថាគេជាមនុស្សប្រភេទណានោះទេ ។ ខាងក្រោមនេះជាចំណុចខ្លះដែល បង្ហាញ ពីចរិតរបស់មនុស្សដែលណាត់ជួបគ្នាជាលើកដំបូង។

មិនខ្ចីមើលមុខអ្នក

ប្រសិនជាគេបង្ហាញឫកពាបែបនេះយើងអាចទស្សន៍ទាយបានថាជាមនុស្សដែលប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់បំផុត ព្រោះជាទូទៅមនុស្សនេះមិនសូវជាចេះលេងឡេះឡោះច្រើនជាពិសេសមានចរិត សម្ងំ លាក់ខ្លួន នៅក្នុងផ្ទះ មិនសូវ រហេតរហូតបង្ហាញមុខនៅទីសាធារណៈនោះទេ ។ ជាងនេះទៅទៀតមនុស្សនេះក៏មានការប្រុងប្រយ័ត្នលើមនុស្សក្នុងសង្គមគ្រួសារគ្រប់ពេលវេលាផងដែរ ។ ជាងនេះទៅទៀតប្រាកដណាស់ថាមនុស្សនេះនឹងមិនបង្កភាព ស្និទ្ធស្នាល ណាមួយឬ ជាទង្វើបើកចំហជាមួយអ្នកដទៃភ្លាមៗ នោះដែរ ។

បង្ហាញត្រឹមស្នាមញញឹមឱ្យឃើញធ្មេញតែផ្ទៃមុខនៅស្មើចែសដូចដើមដដែល

តាមចរិតឫកពាលបែបនេះ មានពាក្យបុរាណមួយឃ្លាពោលទុកថាសំបកក្រៅញញឹមតែក្នុងចិត្តមិនញញឹម ។ ដូច្នេះ យើងអាចដឹងបានថាគេចជាបុគ្គលមានឫកពាត្រជាក់ ដូចគល់ឈើមិនរង ការប៉ះទង្គិចមានអារម្មណ៍ ស្មឹងស្មាធ នឹងនរ ប្រៀបដូចជាមនុស្សចិត្តដែកតែសម្រាប់ផ្ទៃក្នុងវិញបុគ្គលនេះមានសភាពស្រស់ស្រាយរីករាយខ្លាំងបំផុត គ្រាន់តែមនុស្សនេះមានសមត្ថភាពខ្ពស់ក្នុងការលាក់ទុកអារម្មណ៍ពិត មិនឱ្យលេចធ្លាយ ចេញមកក្រៅឱ្យអ្នកដទៃបានមើលតែប៉ុណ្ណោះ ។ តែទាំងអស់នេះនឹងលាតត្រដាង នៅការពិតព្រោះក្រោយពេលអ្នកបានរស់នៅស្និទ្ធស្នាលជាមួយគ្នា កាន់តែយូរទៅទើប មើលឃើញថាការពិតមនុស្សនេះក៏មានចំណង់ចំណូលចិត្ត សប្បាយរីករាយ ក្អាកក្អាយ ដូចមនុស្សទូទៅដែរ។

ផ្តោតសម្លឹងចំមុខរបស់អ្នករួចហើយលួចក្របួចញញឹមបន្តិច

ជាការស្តែងឱ្យដឹងថាមនុស្សនេះក៏មានចរិតមិនចាញ់ មនុស្សពីដំបូងនោះដែរ ព្រោះសម្រាប់ការរាប់អានជាមួយ មនុស្សគ្រប់រូបភាព មនុស្សនេះមានការប្រយ័ត្នប្រយែងគ្រប់ជ្រុងជ្រោយជានិច្ច ។ ក៏ប៉ុន្តែចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះ ផ្ទុយទៅវិញមានលក្ខណៈសម្បត្តិ ល្អ ខុសពីការគិតទុកព្រោះការពិត មនុស្សនេះ បែរជាមានចរិត រួសរាយហ៊ានបើកចំហមិនចេះលាក់លៀម ពុតត្បុតបង្កគ្រោះថ្នាក់ដល់អ្នកបានរាប់អាននោះទេ ។ ក្នុងករណីប្រសិនបើ អ្នកដាក់ចិត្តកាយរាប់រក មនុស្សនេះដោយស្ម័គ្រស្មោះ អស់ពីបេះដូង ធានាថាមិនយូរប៉ុន្មានទេ មនុស្ស នេះនឹងបើកចំហបេះដូង ទទួលដោយសុទ្ធចិត្តវិញមិនខាន ។

ពេលជួបដំបូងប៉ព្រិចភ្នែកញំាៗ និងមានសកម្មភាពបន្តិចបន្តួច

ចរិតរបស់មនុស្សប្រភេទនេះផ្ទុយស្រឡះពីសំបកក្រៅ ព្រោះធាតុពិតដែលកំពុងសម្ងំលាក់ទុកនៅក្នុងរបស់គេ គឺជា មនុស្សហ៊ានបើកចំហរួសរាយស្រស់ស្រាយបំផុត ។ លើសពីនេះទៅទៀត ក៏ជាមនុស្សមានសណ្តានចិត្តទូលំទូលាយ មិនសូវឃ្លាំចាប់ទោសអូសដំណើរ រាល់សកម្មភាពឆ្គាំឆ្គងបន្តិចបន្តួច ដែលអ្នកដទៃបានធ្វើលើសលោះមកលើខ្លួន នោះទេ ។

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!