នៅពេលឪពុករបស់ខ្ញុំគាត់នៅរស់ គាត់បានប្រាប់ខ្ញុំថាកុំអោយកម្ពុជាចាញ់!

មុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះសារចូលរួមរំលែកទុកយ៉ាងក្រៀមក្រំជូនចំពោះលោកគ្រូបង្វឹកកីឡាបាល់ទាត់ លោក Inoue Kazunori គ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិ និង ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ & ១៨ ឆ្នាំដែលឪពុករបស់គាត់បានចែកឋានកាលពីពេលថ្មីៗនេះ។ តាមការសម្រេចចិត្តរបស់ លោក លោកមិនបានទៅចូលរួមធ្វើបុណ្យសពឪពុករបស់លោកទេ ដោយលោកបន្តដឹកនាំក្រុមកម្ពុជាទៅវឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមធ្វើការប្រកួត មូលហេតុដែលលោកមិនទៅចូលរួមធ្វើបុណ្យឪពុករបស់លោកគឺលោកបានចងចាំសម្តីឪពុករបស់លោក បានផ្តាំផ្ញើថា ធ្វើយ៉ាងកុំឲ្យកម្ពុជាចាញ់ ទើបលោកសម្រេចចិត្តបន្តវឹកហាត់ក្រុមកីឡាកម្ពុជា។

ខាងក្រោមនេះគឺជាអត្ថបទទាំងស្រុងរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមចូលរួមរំលែកទុក្ខលោក Inoue Kazunori គ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិ និង ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩&១៨ឆ្នាំដែលឪពុករបស់គាត់បានចែកឋានកាលពីពេលថ្មីៗនេះ។

លោក Inoue Kazunori បានសម្រេចចិត្តនឹងមិនត្រលប់ទៅជប៉ុនវិញសម្រាប់ពិធីបុណ្យសពរបស់ឪពុកគាត់ទេដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំចាកចេញពីប្រទេសកម្ពុជាព្រឹកថ្ងៃអាទិត្យនេះទៅហ្វឹកហាត់នៅប្រទេសថៃនិងចូលរួមការប្រកួត AFF U18 Championship 2017នៅប្រទេសមីយ៉ាន់ម៉ា។ លោកបាននិយាយថា “នៅពេលឪពុករបស់ខ្ញុំគាត់នៅរស់គាត់បានប្រាប់ខ្ញុំថាកុំអោយកម្ពុជាចាញ់!”។​ នេះជាហេតុផលសម្រាប់ការសម្រេចចិត្តរបស់លោកគ្រូមិនត្រលប់ទៅជប៉ុនវិញសម្រាប់ពិធីបុណ្យសពរបស់ឪពុកគាត់។

“ម្នាក់សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ម្នាក់”

យើងខ្ញុំសូមកោតសរសើរនូវទឹកចិត្តរបស់លោក Inoue Kazunori ចំពោះកីឡាបាល់ទាត់កម្ពុជា និងសូមចូលរួមរំលែកមរណៈទុកដ៏ក្រៀមក្រំនេះផង។ 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *