ឃើញព្យុះរន្ទះបាញ់ ចង់ថត លទ្ធផលគឺថា!

លោក Daniel Modøl អាយុ ៣៨ ឆ្នាំ បានចេញទៅក្រៅផ្ទះដើម្បីថតរន្ទះបាញ់ពីចម្ងាយ ហើយគាត់មិនរំពឹងថាមានរឿងបែបនេះកើតឡើងនោះទេ។

រន្ទះបានបាញ់កៀកនឹងគាត់ ប៉ុន្ដែសំណាងល្អគាត់បានឈរក្នុងជំហរសុវត្ថិភាព នៅក្រុង Gjerstad ស្រុក Aust-Agder ប្រទេសន័រវែស។

ខណៈពាក់ស្បែកជើងផ្ទាត់ លោក Daniel សាក្សីរស់ បានឃើញរន្ទះបាញ់ក្បែរគាត់ប្រមាណជា ៤ ទៅ ៦ ម៉ែត្រប៉ុណ្ណោះនៅមុខរានហាល។ ហើយគាត់មិនបានថតទាន់នូវសកម្មភាពរន្ទះបាញ់ក្បែរគាត់នោះទេ ប៉ុន្ដែគាត់ក៏បានឆ្លៀតថតទិដ្ឋភាពក្រោយរន្ទះបាញ់ក្បែរគាត់នោះ។

បន្ទាប់មក Daniel ក៏បានសម្រេចចិត្តចូលខាងក្នុងវិញ ទាំងព្រលឹងបាត់ពីខ្លួន៕

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!