ស្ត្រីម្នាក់គម្រាមនៅក្នុងបណ្តាញសង្គមថា បើមិន Retweet គាត់ ៤០០០ដងទេ នឹងយកកូនចេញ

មិត្តប្រុសរបស់នាងទើបតែដឹងអំពីរឿងនេះដោយសារតែការសរសេរ Tweet របស់នាង!

យើងបានឃើញមនុស្សឆ្កួតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអស់សង្ឃឹម​ សម្រាប់ការយកចិត្តទុកដាក់ពីអ្នកប្រើផ្សេងទៀត។ បុរសម្នាក់ថែមទាំងដាក់ទារកពីបង្អួចជាន់ទី 15 ដើម្បីទទួលបានការ​ Like នៅលើហ្វេសប៊ុក។ ហើយនាពេលបច្ចុប្បន្ននេះអ្នកប្រើប្រាស់ដ៏ឆ្កួតម្នាក់ទៀតដើម្បីទទួលការយកចិត្តទុកដាក់ពីអ្នកប្រើប្រាស់ផ្សេងទៀត នាងបានគំរាមយកកូនរបស់នាងចេះ​ បើនាងមិនទទួលបាន Retweets ចំនួន 4000 នៅក្នុងពេលវេលាមួយ។

ដោយឈរនៅពីមុខកញ្ចក់ជាមួយនឹងកូនតូចរបស់នាងដែលអាចមើលឃើញដោយមិនដឹងខ្លួន ស្ត្រីដែលគ្មានឈ្មោះបានគំរាមយកទារកក្នុងពោះនាងចេញ ដោយខ្លួនឯងប្រសិនបើនាងមិនទទួលបាន Retweet 4K នៅលើ Twitter ។ ស្ត្រីម្នាក់ដែលបានដាក់ទីតាំងរបស់នាងជា ‘ឋាននរក’ បានស្លៀកសម្លៀកបំពាក់ពណ៌សនិងខ្មៅ និងខោអាវពណ៌សដូចជានាងចង់ចេញទៅក្រៅ។

ប្រកាសរបស់នាងភ្លាមៗ បានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់អ្នកប្រើជាច្រើនដែលមានការព្រួយបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកប្រើម្នាក់ដែលអះអាងថាជាឪពុករបស់ទារកដែលមិនទាន់កើតនោះ ក៏បានឆ្លើយតបទៅនឹងបញ្ហានេះ ដែលវាធ្វើអោយកាន់តែស្មុគស្មាញ។

“King Nathan” បានអះអាងថាគាត់ទើបតែដឹងថាមិត្តស្រីគាត់មានផ្ទៃពោះដែរ។ លោកក៏បានបន្ថែមថាស្ត្រីរូបនេះបានប្រាប់អ្នកដទៃថាលោកបានស្លាប់រួចហើយ។ ហើយគាត់ក៏បានអះអាងថានាងបានលក់ឆ្កែរបស់គាត់សម្រាប់សំបុត្រប្រគុំតន្រ្តី!
ការបង្ហោះនេះត្រូវបានគេយកទៅ Retweet ឡើងវិញចំនួន 11000 ដង ដែលច្រើនជាងអ្វីដែលនាងបានស្នើសុំ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *