ឃាតកសម្លាប់កូនខ្លួនឯងនៅភ្នំពេញ និងបន្ដសម្លាប់ឪពុកក្មេក នៅមន្ទីរពេទ្យខេត្តស្វាយរៀង​ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តស្វាយរៀង៖ ដោយមានកិច្ចសហការរវាងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាមួយសមត្ថកិច្ច​ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ឃាតកដែល រឹតកសម្លាប់កូនខ្លួនឯង​នៅព្រឹកថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានរត់គេចខ្លួនមកខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ នៅខេត្តស្វាយរៀង នារសៀលថ្ងៃខែឆ្នាំដដែល។

ដោយច្របាច់កសម្លាប់នៅក្នុងបន្ទប់ទឹក ដោយមូលហេតុកាលនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ ជនសង្ស័យដែលជា ឃាតកឈ្មោះ អេង សំណាង អាយុ២៦ឆ្នាំ បានចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេចព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ក្រោយមកជនសង្ស័យ បានគំរាមថា បើហ៊ាន​ប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដង។


ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយ​ លុះនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង​៦ៈ៣០នាទីព្រឹកថ្ងៃទី០៣ខែកញ្ញា​ ឆ្នាំ​២០១៧​នៅស្រុកកំណើត​របស់ជនសង្ស័យស្ថិតក្នុងភូមិទូលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពី។
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងកសាងសំនុំរឿង​ និងបញ្ជូនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវីធីច្បាប់។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!