Pilot ស្រីដែលគ្មានដៃដំបូងគេនៅក្នុងប្រវត្តិសាស្រ្តបើកយន្តហោះ ថែមទាំងខ្សែក្រវ៉ាត់ខ្មៅតៃក្វាន់ដូទៀត

នាងគឺជាអ្នកមុជទឹក  ជាអ្នកជិះសេះ ហើយជាអ្នកបើកយន្តហោះម្នាក់!

ភាពល្អឥតខ្ចោះគឺជាអ្វីដែលអ្នកចូលចិត្តជាងអ្វីៗ ផ្សេងទៀត។ ប្រសិនបើមានអ្វីមួយល្អឥតខ្ចោះសម្រាប់អ្នក វាអាចមិនមែនជាជារៀងល្អសម្រាប់អ្នកដទៃទេ។  មិនមានវិធីត្រឹមត្រូវណាមួយ ដើម្បីរកមើល ថាវាជារឿងល្អនោះទេ អាស្រ័យលើការយល់ឃើញរបស់អ្នកដទៃ ហើយសំខាន់បំផុតនោះគឺរបៀបដែលអ្នកយល់ឃើញខ្លួនឯង។ ខណៈដែលអ្នកផ្សេងទៀតយល់ថាស្ត្រីនេះជាមនុស្សមិនល្អឥតខ្ចោះ ហើយខ្វះខាត នាងបានបង្ហាញខ្លួនឯងថាល្អប្រសើរជាងមនុស្សជាច្រើនសូម្បីតែនាងមិនមានដៃក៏ដោយ។

ជនជាតិហ្វីលីពីនវ័យ 34 ឆ្នាំ Jessica Cox ជាភស្តុតាងដែលបង្ហាញថាជនពិការអាចរស់ជាធម្មតានិងសម្រេចបានក្តីសុបិន្តរបស់ពួកគេប្រសិនបើពួកគេមានការតស៊ូគ្រប់គ្រាន់។

ដោយសារតែភាពមិនប្រក្រតីនៃការកើតជម្ងឺពីកំណើតរបស់នាង Jessica ត្រូវរស់នៅក្នុងជីវិតទាំងមូលដោយគ្មានដៃ។ ថ្វីបើវាមិនងាយស្រួលនៅពេលដំបូងក៏ដោយក៏ឥឡូវនេះ នាងបានស្ទាត់ជំនាញក្នុងសកម្មភាពប្រចាំថ្ងៃដូចជាបើកបររថយន្ត ពាក់អាវទ្រនាប់របស់នាង, កក់សក់របស់នាង និងពាក់ Contact Lens ដើម្បីឱ្យទាន់សម័យ។

ហើយនាពេលបច្ចុប្បន្ននេះការរុករកកម្សាន្ត, មុជទឹក និងជិះសេះ និងបានក្លាយទៅជាអ្នកបើកយន្ដហោះគ្មានដៃជាលើកដំបូងនៅលើពិភពលោក និងជាខ្សែក្រវាត់ខ្មៅដែលគ្មានដៃលើកដំបូងនៅក្នុងសមាគមតេក្វាន់ដូអាមេរិច។ មិនគួរឱ្យជឿមែនទេ?

ទោះជាយ៉ាងណាវាមិនមែនជាការងាយស្រួលសម្រាប់នាងទេ។ ជាក់ស្តែងនាងមានការភ័យខ្លាចក្នុងការជិះយន្តហោះនៅពេលដំបូង។ Cox បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយពិធីករ Howie Severino នៃ “News to Go” របស់វិទ្យុ GMA News TV ថា “វាគឺជាការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំគឺគ្រាន់តែជិះនៅក្នុងយន្តហោះ” ។

នាងបានរៀនហោះហើរ “Ercoupe” ដែលជាយន្តហោះមួយ ក្នុងចំណោមយន្តហោះពីរបីដែលគ្មានឈ្នាន់បើកបរដែលអនុញ្ញាតឱ្យ Cox ប្រើជើងរបស់នាង។ មិនដូចអ្នកដទៃទៀតដែលបានទទួលអាជ្ញាបណ្ណនៅក្នុងរយៈពេលប្រាំមួយខែនោះទេ នាងត្រូវហ្វឹកហាត់សម្រាប់ “រយៈពេលបីឆ្នាំ” ជាមួយអ្នកបើកបរយន្តហោះបីនាក់ដោយប្រើ “Stock Airplane” ឬហៅថាយន្តគ្មានការកែច្នៃ។

Cox បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា: “ជាលើកដំបូងដែលគ្រូរបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំធ្វើការគ្រប់គ្រង ខ្ញុំភ័យខ្លាចខ្លាំងណាស់​ ប៉ុន្តែភ្លាមៗនោះខ្ញុំអាចធ្វើវាបាន វាជាអារម្មណ៍ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។

“នៅពេលពួកគេឃើញថាខ្ញុំអាចបើកយន្ដហោះនេះបានដោយសុវត្ថិភាព ពួកគេនិយាយថាប្រសិនបើនាងអាចហោះហើរបានដោយសុវត្ថិភាព នាងអាចឆ្លងកាត់ការប្រឡង ហើយយើងគ្មានហេតុផលដើម្បីរារាំងនាងទេ” ។

Cox បានកើតមកដោយមានភាពមិនប្រក្រតីពីកំណើតដ៏កម្រដែលធ្វើឱ្យនាងរៀនអ្វីគ្រប់យ៉ាង ដោយប្រើជើងរបស់នាង។

នាងបាននិយាយថា: «ខ្ញុំមានជើងរបស់ខ្ញុំ – ខ្ញុំមិនមានដៃទេខ្ញុំពុំមានដៃដូចធម្មជាតិតាំងពីទារកមកម្ល៉េះ ហើយខ្ញុំនៅក្មេងខ្ញុំបានរៀនយកអ្វីនៅជើងរបស់ខ្ញុំ … ខ្ញុំបានធ្វើវាទាំងអស់ ដោយជើងរបស់ខ្ញុំ។ ជើងរបស់ខ្ញុំបានក្លាយជាដៃរបស់ខ្ញុំ»។

បន្ទាប់មកនាងបានចាប់ផ្តើមរៀនអ្វីដែលអស្ចារ្យដើម្បីសាកល្បងកម្រិតរបស់នាង។ នៅអាយុ 10 ឆ្នាំនាងចាប់ផ្តើមរៀនតៃក្វាន់ដូនិងទទួលបានខ្សែកខ្មៅដំបូងបង្អស់របស់នាងត្រឹមតែបួនឆ្នាំក្រោយប៉ុណ្ណោះ។ នោះក៏ជាពេលដែលនាងសំរេចចិត្តឈប់ប្រើដៃសិប្បនិមិត្តរបស់នាង។

អ្នកស្រីបាននិយាយថា “ខ្ញុំមិនសប្បាយចិត្តពាក់វាទេហើយខ្ញុំមានអារម្មណ៍ស្រួលណាស់។

នាងបានប្រាប់សារព័ត៌មាន GMA ថា “ជួនកាលឧបសគ្គធំបំផុតរបស់យើងគឺខ្លួនយើង ពេលខ្លះយើងនិយាយថា “ខ្ញុំមិនអាចធ្វើអ្វីបានទេ” ។ ប៉ុន្តែតាមពិតបើយើងនិយាយថាយើងអាចធ្វើបាន គឺយើងអាចធ្វើបាន។ មេឃមិនមែនជាដែនកំណត់របស់យើងទេ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *