៣ ចំណុចនេះ អាចប្រាប់ថា ខ្ទឹមសរគ្មានឬមានជាតិគីមី

មានការសិក្សាជាច្រើនបានរកឃើញអត្ថប្រយោជន៍ដ៏មហាសាលរបស់ខ្ទឹមស ហើយគេមិនឆ្ងល់ទេថាហេតុអ្វីបានជាតម្រូវការខ្ទឹមសខ្ពស់។ យ៉ាងណាមិញ មនុស្សភាគច្រើនមិនបានប្រយ័ត្ន ដែលខ្ទឹមស ៨០ ភាគរយលក់នៅលើសាកលលោកមកពីប្រទេសដែលមានប្រភពប្រើប្រាស់គីមីគ្រោះថ្នាក់។ បើទោះជាខ្ទឹមខ្លះវាជាខ្ទឹមសរីរាង្គនាំពីប៉ែកអាស៊ីបូព៌ា មានខ្ទឹមមួយចំនួនខ្លះទៀតគឺមិនមែនជាខ្ទឹមសរីរាង្គនោះទេ។ ហើយឱកាសដែលអ្នកទទួលទានខ្ទឹមសបាញ់ថ្នាំសត្វល្អិត និងខ្ទឹមសដាក់ថ្នាំឱ្យសមកពីប្រទេសអាស៊ីទាំងនោះគឺមានច្រើនណាស់។

ហើយខាងក្រោមនេះគឺជារបៀបមើលខ្ទឹមស ដែលបាញ់ថ្នាំសត្វល្អិត និងខ្ទឹមសដាក់ថ្នាំឱ្យស ដើម្បីបញ្ជៀសពីការបរិភោគវា។

ខ្ទឹមសដែលមកពីអាស៊ីបូព៌ា បាញ់ថ្នាំគីមី គឺមិនមានពន្លកនោះទេ។ ហើយខ្ទឹមសដែលដាក់សារធាតុក្លរីនដើម្បីធ្វើឱ្យស ដើម្បីគ្រប់ដណ្ដប់ស្នាំខ្មៅអុចៗ ដោយមើលទៅដូចជាធម្មជាតិអ៊ីចឹង។ ខ្ទឹមសដែលស្ទើរតែគ្មានស្នាមខ្មៅអុចៗ ហើយធំៗ គឺមិនមែនសរីរាង្គនោះទេ។

ហើយមនុស្សដែលទទួលទានអាហារដែលមានសារធាតុក្លរីនច្រើន គឺមានឱកាសខ្ពស់កើតជំងឺមហារីកណាស់។

* តើធ្វើដូចម្ដេចទើបដឹងថា ខ្ទឹមសនោះដាក់ថ្នាំ ឬមិនដាក់ថ្នាំធ្វើឱ្យស?
– ទម្ងន់ ៖ ខ្ទឹមសសរីរាង្គមានទម្ងន់ធ្ងន់ជាងខ្ទឹមសបាញ់ថ្នាំគីមី។
– រសជាតិ ៖ ខ្ទឹមសរីរាង្គមានរសជាតិខ្លាំងជាងខ្ទឹមសបាញ់ថ្នាំគីមី។
– មើលឬសរបស់វា ៖ ខ្ទឹមសដែលយកមកពីប្រភពមិនច្បាស់លាស់ ជានិច្ចកាលដកឬសអស់ដើម្បីឱ្យមើលទៅសស្គុះគ្មានស្នាមខ្មៅ ហើយខ្ទឹមសរីរាង្គគឺមានឬសទាំងអស់៕

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!