ស្ត្រីឈឺពោះសម្រាលកូនម្នាក់ សម្លាប់ខ្លួនដោយសារតែត្រូវបានបដិសេធមិនអោយវះ

គ្រួសាររបស់នាងបានបដិសេធមិនឱ្យនាងវះកាត់។

មានរឿងមួយនៅក្នុងលោកីយនេះដែលប្រាកដណាស់ថាឈឺចាប់ខ្លាំងហួសប្រមាណ គឺឺការសម្រាលកូន។ ការឈឺចាប់ដែលស្ត្រីជួបប្រទះមិនមែនជារឿងកំប្លែងនោះទេ។ បន្ទាប់ពីរយៈពេលប្រាំបួនខែនៃការរក្សាទារកនៅក្នុងស្បូនរបស់នាង នាងត្រូវសម្រាលឱ្យទារកចេញមកក្នុងពិភពលោក។ ច្រើនឬតិច អ្នករាល់គ្នាប្រាកដជាបានឃើញ ឬបានឮស្ត្រីម្នាក់ផ្តល់កំណើត ដែលអ្នកខ្លះថែមទាំងនិយាយថា “តើនាងមិនមានប្រតិកម្មជ្រុលពេកទេដឹឹង?”

ស្ត្រីមិនមានពាក្យដើម្បីពិពណ៌នាពីការឈឺចាប់នៃការសម្រាលកូននោះទេ ហើយវាពិតជាលំបាកណាស់ក្នុងការពន្យល់ដល់អ្នកដទៃអំពីរបៀបដែលមិនអាចទទួលបាន។ Ma Rongrong អាយុ 26 ឆ្នាំមិនអាចទ្រាំទ្រនឹងការឈឺចាប់ក្នុងពេលឈឺពោះសម្រាលកូនបានទេ ហើយបានសារភាពថានាងចង់ធ្វើការវះកាត់ជំនួសវិញ។ ហើយដោយសារការពិនិត្យសុខភាពបានបង្ហាញថាក្បាលរបស់ទារកមានទំហំធំជាងធម្មតាដែលបង្ហាញពីហានិភ័យខ្ពស់ក្នុងកំឡុងពេលសម្រាលកូនធម្មជាតិ មន្ទីរពេទ្យបានផ្តល់អនុសាសន៍អោយវះកាត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមច្បាប់ប្រទេសចិន ម៉ាត្រូវការការអនុញ្ញាតពីក្រុមគ្រួសាររបស់គាត់ដើម្បីធ្វើការវះកាត់។ ជាអកុសលសម្រាប់នាង ពួកគេបានបដិសេធមិនយល់ព្រមហើយបានទទូចថាឲ្យនាងមានការសម្រាលកូនធម្មតា។ ភ្លាមៗនោះពួកគេបានចុះហត្ថលេខាលើឯកសារមួយនៅឯមន្ទីរពេទ្យដែលបញ្ជាក់ថា Ma និងសម្រាលកូនតាមធម្មជាតិ។

នាងត្រូវបានបញ្ជូនទៅបន្ទប់សម្រាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយមកបានចាកចេញពីបន្ទប់ជាច្រើនលើកដោយសារតែការឈឺចាប់។ នាងបានសុំឱ្យស្វាមីរបស់នាងអនុញ្ញាត្តិឱ្យនាងធ្វើការវះកាត់ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិការបស់នាងក៏បានណែនាំប្តីរបស់នាងអោយអនុញ្ញាតិឱ្យធ្វើការវះកាត់ ប៉ុន្តែសំណើទាំងអស់ត្រូវបានបដិសេធ អារម្មណ៍របស់នាងបានប្រែក្លាយជាការខកចិត្តកាន់តែខ្លាំងឡើង ដែលនាំឱ្យមានការសម្រេចចិត្តដែលនឹងធ្វើឱ្យគ្រួសារនាងឈឺចាប់។ ក្រោយមកនៅថ្ងៃនោះ ម៉ា បានលោតសម្លាប់ខ្លួនពីជាន់ទី 5 របស់មន្ទីរពេទ្យ។ កូនដែលមិនទាន់កើតរបស់នាងបានស្លាប់ជាមួយនាង។

លោក Yan Zhuangzhuang ស្វាមីរបស់ Ma បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានចាកចេញពីបន្ទប់សម្រាលកូននៅប្រហែលម៉ោង 6 ល្ងាចកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថាប្រពន្ធរបស់គាត់បានស្នើសុំឱ្យមានការវះកាត់ និងថាគាត់មិនបានយល់ព្រមទេ។

សេចក្តីថ្លែងការណ៍របស់ប្តីបាននិយាយថាវេជ្ជបណ្ឌិតបានពិនិត្យស្ថានភាពរបស់ម៉ាហើយបាននិយាយថានាងនឹងសម្រាលកូនឆាប់ៗហើយមិនចាំបាច់ត្រូវការវះកាត់នោះទេ។

មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនិងកំហឹងចំពោះសោកនាដកម្មនេះហើយបានអំពាវនាវឱ្យមានសិទ្ធិបន្តពូជកាន់តែច្រើនសម្រាប់ស្ត្រី។​ ដោយលើកឡើងថា “ក្រៅពីស្ត្រីមានផ្ទៃពោះគ្មាននរណាម្នាក់មានសិទ្ធិក្នុងការសម្រេចចិត្តនោះទេ” ។

អ្នកប្រើម្នាក់ទៀតបាននិយាយថា “ស្ត្រីដែលបានរៀបការមិនមែនជាឧបករណ៍សម្រាប់ផលិតកូនក្មេងទេ តើមនុស្សនៅតែមិនអើពើអំពីបញ្ហានេះទៀតមែនទេ!” ។

ប្រភព៖ Viral4Reals

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!