វិធីងាយៗ ដេញកណ្ដុរបានផល ១០០%

មនុស្សមួយចំនួនតែងតែខ្វល់ចិត្តជាខ្លាំងដោយសារផ្ទះរបស់ខ្លួនសំបូរសត្វកណ្ដុរ ក្រៅពីមានសម្លេងរំខានថែមទាំងកាត់របស់របរក្នុងផ្ទះខូចខាតទៀតផង។

ថ្ងៃនេះយើងខ្ញុំមានវិធីល្អៗ ទាក់ទងនឹងការធ្វើឧបករណ៍សម្រាប់ដេញកណ្តុរបែបងាយៗ មកចែករំលែកអ្នកទាំងអស់គ្នា។ ការធ្វើឧបករណ៍ដេញកណ្ដុរ ពិតជាបានផលល្អ ប្រាកដមែន គឺពួកយើងបានធ្វើបានជិតមួយខែហើយ ពេលនេះមិនឃើញមានកណ្ដុររត់ឬអាចម៌កណ្ដុរទៀតឡើយ សូមសាកល្បងធ្វើទាំងអស់គ្នា៖

ឧបករណ៍ដែលត្រូវប្រើមានដូចជា -ដប M 150 និងគម្រប -កន្ត្រៃ -ខ្សែប្រឆេះ -ប្រេងកាត -ទួណឺវីស

ប្រើទួណឺវីសចោះរន្ធគម្រប M 150ប្រើកន្ត្រៃកាត់ខ្សែប្រឆេះឲ្យវែងជាងគម្របប្រហែល ១ អ៊ីញបន្ទាប់មកយកខ្សែបញ្ឆេះដោតទៅនឹងរន្ធគម្រប M 150ចាក់ប្រេងកាតចូលទៅក្នុងដប M 150បិទគម្របឲ្យបានល្អ ប៉ុណ្ណឹងយើងអាចប្រើបានហើយ ប្រេងកាតពេញដបយើងអាចប្រើបាន១ខែ បន្ទាប់មកយើងយកទៅដាក់នៅកន្លែងដែលមានអាចម៌កណ្ដុរឬកន្លែងដែលមានកណ្ដុររត់កាត់ជាការស្រេច។

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!