ជំនឿបុរាណខ្មែរ ដែលអ្នកទាំងអស់គ្នាប្រហែលជាភ្លេច!!!

ជំនឿបុរាណខ្មែរ គឺជាជំនឿដែលដូនតាយើងបានធ្វើ នឹងអនុវត្តន៍មកតៗគ្នាអស់ច្រើនសម័យកាលមកហើយ តែមានជំនឿខ្លះ ត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតកូនក្មេងតែប៉ុណ្ណោះដើម្បីកុំអោយក្មេងរពិស តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាប់ជំនឿទាំង ៧ របស់ដូនតាយើង ដែលមានជំនឿខ្លះប្រហែលជាបងប្អូនបានភ្លេច ឬក៏មិនដឹង ដែលជំនឿទាំងនេះគឺជំនឿសំខាន់ ដែលដូនតាតែងតែអនុវត្តខ្ជាប់ខ្ញួន។

ជំនឿទី1៖

ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។

ជំនឿទី2៖

ហាមដើចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាកមករដូវ ព្រោះវាជាអភមង្គុលមិនល្អ។

ជំនឿទី3៖

ហាមបើកទ្វាដាច់ខាតបើមានសម្លេងគោះទ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញាណ្ញខ្មោចដែលមករកយើង។

ជំនឿទី4៖

ហាមចេញដំណើទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញញរបស់ដូនតាយើងដែលនៅចាំមើលថែយើង។

ជំនឿទី5៖

ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ស្លាប់។

ជំនឿទី6៖

ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយ យើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗ យើងទៅចុះព្រោះវាជាសញ្ញាល្អ។​

ជំនឿទី7៖

នៅពេលដែលប្ដីដើចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេច ឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប់។

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *