គ្រូពេទ្យបានរកឃើញកែវស្រា ៨ សង់ទីម៉ែត្រនៅខាងក្នុងពោះរបស់បុរសចិនម្នាក់
បុរសម្នាក់នៅក្នុងប្រទេសចិន បានធ្វើអោយក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឆ្លុះឃើញ កែវផឹកទឹក 8 សង់ទីម៉ែត្រនៅក្នុងរន្ធគូថរបស់គាត់។ កញ្ចក់ត្រូវបានគេឃើញនៅក្នុងលទ្ធផលកាំរស្មី X ហើយគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំងដែលឃើញថាវានៅដដែល។ អ្នកជំងឺដែលមិនបង្ហាញឈ្មោះបានបដិសេធប្រាប់វេជ្ជបណ្ឌិតអំពីមូលហេតុដែលវាបានកើតឡើង – គ្រាន់តែបង្ហាញថាវាត្រូវបានជាប់គាំងនៅទីនោះរយៈពេលពីរថ្ងៃហើយ។
កាសែតសៀងហៃបានរាយការណ៍ថាគ្រូពេទ្យបារម្ភថា ពែងអាចបែកចេញពីសាច់ដុំរន្ធគូថរបស់បុរសដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ក្រុមពេទ្យនៅក្នុងទីក្រុង Guangzhou បាននិយាយថាពែងមានកម្ពស់ 8 សង់ទីម៉ែត្រនិងមានអង្កត់ផ្ចិត 7 ស.ម ។
តាមរយៈការវះកាត់ដោយប្រុងប្រយ័ត្ន កែវត្រូវបានគេយកចេញ ដែលបានជាប់រយៈពេលពីរថ្ងៃ។ ប្រសិនបើមិនត្រូវបានដកចេញ ទាន់ពេលវេលាទេវាអាចគំរាមកំហែងដល់អាយុជីវិតបុរសនោះ។
ប្រភព៖ Viral4Real