អ្នករត់កង់បី យកកូនតាមខ្លួន ព្រោះប្រពន្ធរត់តាមបុរសស្គាល់គ្នាតាម Facebook

ប្រទេសហ្វីលីពីន៖  គាត់គ្មានជំរើសអ្វីក្រៅពីនាំកូនប្រុសអាយុ 2 ឆ្នាំរបស់គាត់ទៅជាមួយទេព្រោះគ្មាននរណាម្នាក់ថែរក្សាគាត់ទេ។

ក្នុងនាមជាអ្នកបើកបរកង់បី នៅក្នុងប្រទេសហ្វីលីពីនអាចជាការពិបាក អ្នកបើកបរដែលធ្វើការនឿយហត់ទាំងនេះត្រូវបើកបររាប់ម៉ោងក្រោមពន្លឺព្រះអាទិត្យក្តៅ ហើយត្រូវសម្របខ្លួនបញ្ហាចរាចរណ៍របស់ប្រទេស។ សម្រាប់អ្នកបើកបរកង់បីនេះការងាររបស់គាត់បានក្លាយជាការពិបាកទ្វេដង បន្ទាប់ពីប្រពន្ធរបស់គាត់បានចាកចេញពីគាត់និងកូនប្រុសរបស់គាត់។

ជាក់ស្តែងប្រពន្ធរបស់គាត់បានជួបបុរសម្នាក់នៅលើហ្វេសប៊ុកហើយសម្រេចចិត្តចាកចេញពីពួកគាត់។ Rodolfo “Rudy” Pastrana មិនមានជម្រើសអ្វីក្រៅពីនាំយកកូនទៅជាមួយទេ ព្រោះគ្មាននរណាម្នាក់អាចថែរក្សាកូនគាត់បាន។ រហូតទាល់តែអ្នកប្រើហ្វេសប៊ុកនាង Jane Eguillos បានកត់សម្គាល់ឃើញឪពុកដែលធ្វើការងារយ៉ាងលំបាកហើយបានសំរេចចិត្តចែករំលែករូបភាពរួមជាមួយរឿងរបស់ពួកគេនៅប្រព័ន្ធផ្សព្វផ្សាយសង្គម។

[ខ្ញុំមានប្រពន្ធ 3 ឆ្នាំហើយ ប៉ុន្តែភ្លាមៗបន្ទាប់ពីខ្ញុំបានទិញទូរស័ព្ទអោតនាង ហើយនាងបានចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុក នាងបានជួបបុរសម្នាក់តាមអនឡាញហើយនៅទីបំផុតបានទៅជួបគាត់ នាងបានចាកចេញពីយើងអស់រយៈពេលជាង 2 ខែមកហើយ។ ]

អ្នកលេងអ៊ិនធឺរណែតជាច្រើននាក់ត្រូវបានរំជួលចិត្តដោយរឿងឪពុកនិងកូនប្រុស ។ គាត់ត្រូវដើរ 2 គ.ម ពីផ្ទះរបស់គាត់ទៅផ្ទះរបស់ម្ចាស់ម៉ូតូកង់បីជារៀងរាល់ថ្ងៃ។ ជាមួយគ្នាពួកគេក៏បានបង្កើតមូនិធិដើម្បីជួយគាត់ ដោយបានទិញកង់បី ជូនគាត់ និងឧបត្ថម្ភសម្ភារជាច្រើនដល់កូនរបស់គាត់ដើម្បីជីវភាព។

ប្រភព៖ ​Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!