រឿងទាំង 13​ ដែលអ្នកគួរស្វែងយល់ពីប្រទេសចិន

បច្ចុប្បន្នប្រទេសចិនស្ថិតក្នុងលំដាប់កំពូលទីប្រាំនៅលើពិភពលោកជាកន្លែងល្បីល្បាញសម្រាប់ភ្ញៀវទេសចរណ៌។

អុីធើណេតពោរពេញទៅដោយដំបូន្មានអំពីរបៀបរបបនៅកន្លែងផ្សេងៗ។ ប៉ុន្តែមានរឿងជាច្រើនអំពីប្រទេសចិនដែលកម្រត្រូវបានលើកឡើងប៉ុន្តែវាជាគំនិតល្អណាស់ក្នុងការដឹងអំពីពួកវាដើម្បីជៀសវាងមានបញ្ហានៅពេលក្រោយ។

ខាងក្រោមនេះជារឿងដែលមិនគួរធ្វើទាំង 13 នៅប្រទេសចិន ចង់ដឹងថាមានអ្វីខ្លះទេ សូមតាមដានទាំងអស់គ្នា៖

1). មិនត្រូវទៅទីនោះពេលបុណ្យជាតិរបស់ប្រទេសចិនទេព្រោះនិងមានជនជាតិចិនជាច្រើនដើរលំហែរកាយនៅថ្ងៃនោះដែរ។

2). ត្រូវកក់សំបុត្ររថភ្លើងនៅពីរសប្តាហ៌មុនថ្ងៃចេញដំណើរហើយការឈប់សម្រាករបស់ប្រទេសនេះតែងតែផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ហើយសូមអ្នកកុំធ្វើដំណើរនៅថ្ងៃទី1 ខែឧសភា និង សប្តាហ៌ដំបូងនៃខែតុលាអោយសោះ។

3). ប្រសិនជាអាចសូមកក់សំបុត្រ ចំពោះកន្លែងអង្គុយដែលមានផាសុខភាពជាងកៅអីធម្មតាដើម្បីជៀសវាងការអង្គុយលើដី ព្រោះសំបុត្រមានតម្លៃខុសគ្នាតែបន្តិចទេតែមានការបម្រើសេវាកម្មខុសគ្នាឆ្ងាយណាស់។

4). អ្នកអាចចូលស្ថានីយរថភ្លើងបានលុះត្រាតែអ្នកបង្ហាញសំបុត្រនិងលិខិតឆ្លងដែនរបស់អ្នក។

5). ប្រសិនបើអ្នកធ្វើដំណើរតាមរថភ្លើងដែលមានគ្រែគេង ហើយគ្រែនោះគេមិនបានដូរនោះទេ ហើយក៏មានអ្នកមុនដេកដូចអ្នកអញ្ចឹងដែរ។ អ្នកប្រហែលជាដឹងហើយថានឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកគេងគ្រែតែមួយជាមួយនឹងអ្នកដំណើរមុនៗ។ជាទូទៅមានរឿងជាច្រើនដែលកើតឡើងនៅក្នុងប្រទេសចិនដែលមិនគួរគិតច្រើនពេកប្រសិនបើអ្នកចង់ជៀសវាងភាពតានតឹង។

6).ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅប្រទេសចិនគឺល្អឥតខ្ចោះ។ អ្នកអាចជិះឡានក្រុងទោះបីជាអ្នកមានចំនួនទឹកប្រាក់តិចតួចនៅគ្រប់ទីកន្លែង។ បញ្ហាតែមួយគត់គឺឡានក្រុងនិងរថភ្លើងក្រោមដីជាញឹកញាប់ឈប់ដំណើរការនៅពេលយប់។ ឧទាហរណ៍នៅស៊ាងហៃរថភ្លើងក្រោមដីឈប់នៅម៉ោង 10 និង 30 នាទី។ ប៉ុន្ដែសូមចាំថាមានតាក់ស៊ីដែលមានតម្លៃសមរម្យដែរ។

7). មិនត្រូវទុកលុយធីបចោលជាដាច់ខាតទោះបីជាអ្នកចូលចិត្តសេវាកម្មរបស់ក្រុមហ៊ុន , សណ្ឋាគាឬភោជនីយដ្ឋាន ផ្ទះសំណាក់យ៉ាងណាក៌ដោយ។

8). ប្រសិនបើអ្នកត្រូវបានអញ្ជើញឱ្យទៅញ៉ាំអាហារពេលថ្ងៃឬអាហារពេលល្ងាចដោយប្រជាជនចិន ពួកគេប្រាកដជានឹងចំណាយប្រាក់សម្រាប់អាហាររបស់អ្នក ហើយវានឹងត្រូវកើតឡើងនៅពេលអញ្ជើញនរណាម្នក់ដែរ។ នេះបានន័យថាអ្នកណាអញ្ជើញអ្នកនោះអ្នកចេញលុយអោយ។

9). គ្មាននរណាម្នាក់និយាយភាសាអង់គ្លេសទេ បើអាចនិយាយបានតិចតួចប៉ុណ្ណោះ។

10). មិនមានហ្វេសប៊ុកនៅក្នុងប្រទេសចិនទេ  បើសិនជាអ្នកចង់ប្រើប្រាស់បណ្តាញសង្គមមួយនេះអ្នកអាចប្រើប្រាស់ពពួកសេវាកម្ម VPN ជាមុន (vpn ជាសេវាកម្មសម្រាប់អោយអ្នកប្រើប្រាស់ចូលទៅបណ្តាញណាមួយដែលគេបានហាមឃាត់)។

11). មិនមែនសណ្ឋាគារទាំងអស់មានសិទ្ធិទទួលភ្ញៀវបរទេសទេ នៅពេលកក់សណ្ឋាគារសូមពិនិត្យមើលអក្សរតូចមួយសម្រាប់ពាក្យ «សម្រាប់តែប្រជាជនចិនដីគោក» ។

12). ប្រជាជនចិនមានភាពរួសរាយរាក់ទាក់។ នេះអាចជាបញ្ហាប្រសិនបើអ្នកកំពុងស្នើសុំការណែនាំ។ នោះមានន័យថាពួកគេនឹងបង្ហាញផ្លូវដល់អ្នក ទោះបីជាពួកគេមិនដឹងច្បាស់ថាវានៅឯណាក៏ដោយ។ ពួកគេគ្រាន់តែចង់ជួយនិងគិតថាប្រសិនបើពួកគេធ្វើមិនបានពួកគេនឹងបាក់មុខជាមិនខាន។

13). អ្នកអាចស្វែងរកទឹកក្តៅនៅចិនគ្រប់ទីកន្លែង នៅតាមស្ថានីយរថភ្លើង ព្រលានយន្តហោះ សួនច្បារនិងនៅក្នុងភោជនីយដ្ឋាន ដូច្នេះអ្នកអាចឆុងតែ មី នៅគ្រប់ទីកន្លែង។

ប្រទេសចិនគឺជាប្រទេសដ៏អស្ចារ្យនិងស្រស់ស្អាត តែបើសិនជាអ្នកមិនបានដឹងពីរឿងទាំងប៉ុន្មានខាងលើនោះទេ ដំណើរកំសាន្តរបស់អ្នកក៏ឥតន័យដែរ៕

ប្រភព៖ បរទេស

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!