នារីម្នាក់កើតរោគចម្លែកចេញកន្ទួលពេញដៃជើង ដោយញាុំរបស់ឆៅ

ចំពោះអ្នកដែលចូលចិត្តញ៉ាំសាច់ឆៅឬមិនបានចម្អិនល្អចូរកាត់បន្ថយឬឈប់តែម្តងជាការល្អប្រសើរ។

កាលពីថ្ងៃទី 23 ខែសីហា កន្លងទៅថ្មីៗនេះមានកញ្ញាដ៏ស្រស់សោភាម្នាក់មានឈ្មោះគណនីថា Panwanpat BoonThiam បានផុសប្រាប់មិត្តភក្តក៏ដូចជាអ្នកដែលលេងបណ្តាញសង្គមទាំងអស់អោយបានដឹងនិងប្រុងប្រយ័ត្នចំពោះអាហារស្រស់ឆៅ ដោយមិនត្រូវបណ្តោយខ្លួនអោយក្តីស្រេកឃ្លានទាញចិត្តទៅតាមមាត់អោយសោះ បើពុំនោះទែនឹងមានលទ្ធផលដូចនាងជាមិនខាន។

កញ្ញាបានរៀបរាប់ថា នាងមានអាការៈរាគរូសតាំងពីព្រឹករហូតដល់ល្ងាចក៏បានទៅជួបនឹងគ្រូពេទ្យ នៅឯគ្លីនិចឯកជនមួយ។ គ្រូពេទ្យបានប្រាប់ថានាងពុលអាហារ។លុះត្រឡប់មកផ្ទះវិញអាការៈក៏នៅតែមិនធូរស្រាលពោលគឺនាងងើបចូលបន្ទប់ទឹករហូតដល់អស់កម្លាំងល្ហិតល្ហៃ បេះដូងលោតខុសធម្មតា។ ទីបំផុតនាងត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យធំនៅវេលាម៉ោង 1 យប់។ ដំបូងឡើយនាងគិតថាមកពីនាងញ៉ាំបុកល្ហុងបង្គាឆៅដែលជាអាហារដែលនាងចូលចិត្តជាប្រចាំទើបធ្វើអោយមានធ្លាក់ខ្លួនបែបនេះ។ នាងក្អួតផងរាគផង រហូតដល់ខ្សោះកម្លាំងអស់ពីខ្លួន ដួលសន្លប់នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យទើបគេយកលាមកនាងទៅពិនិត្យ ហើយបានរកឃើញថា នាងមានអាការៈរលាកពោះវៀន, ឈឺក្រពោះ ។

ចូរការពារកុំអោយកើតជម្ងឺបែបនេះអោយសោះ ព្រោះបើកើតឡើងមកហើយជីវិតគ្មានថ្ងៃជាសះស្បើយឡើយ។ អ្នកជម្ងឺប្រភេទនេះគេហាមមិនអោយញ៉ាំអាហារហិរ  ភេសជ្ជៈមានហ្គាស ឬអាហារដែលពិបាករំលាយ ពោលគឺអាចទទួលទានបានត្រឹមតែអាហារដែលទន់ៗតែប៉ុននោះ។

ក្រោយពេលចេញពីមន្ទីរពេទ្យបានមួយថ្ងៃ ស្រាប់តែនាងរមាស់ពេញរាងកាយមានចេញកន្ទួលក្រហមសរសៃៗទាំងមុខនិងដៃគួរអោយខ្លាច ក៏ទជួបគ្រូពេទ្យម្តងទៀត ទើបដឹងថានេះជាអាការៈប្រតិកម្មថ្នាំធ្ងន់ធ្ងរ តែមិនដឹងថានាងបានប្រតិកម្មថ្នាំណាអោយប្រាកដ ព្រោះពេលនោះគេប្រើថ្នាំច្រើនពេក។ពេលទៅជួបពេទ្យសើរស្បើយ ពេទ្យប្រាប់ថាអាការៈរបស់នាងអាចកើតមានត្រឹមតែ 1 ក្នុងចំណោម 1000 នាក់តែប៉ុននោះ។

ខាងលើនេះជាឧទាហរណ៏មួយសម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារទាំងឡាយអោយប្រុងប្រយ័ត្នខ្ពស់ព្រោះថ្ងៃណាមួយអាចនឹងជួបរឿងស៊យធំដូចនារីម្នាក់នេះ៕

ប្រភព៖ ប្រទេសថៃ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!