រថយន្តទំនើបៗ ជាច្រើនគ្រឿងត្រូវគេចតទុកចោលរាប់ឆ្នាំ ព្រោះតែ!!!!!!!

អ្នកប្រហែលជាភ្ញាក់ផ្អើលហើយនៅពេលដែលបានឃើញរថយន្តទំនើបៗជាច្រើនគ្រឿងបានចតទុកចោលនៅព្រលានយន្តហោះនាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយគ្មាននណាម្នាក់ប្រើប្រាស់ទាល់តែសោះ។

វាមិនមែនជារថយន្តធម្មតាឡើយ តែវាគឺជាសុទ្ធសឹងតែរថយន្តប្រណាំងដែលមានកម្លាំងខ្លាំង ហើយចំនួនទាំងអស់ប្រហែលជារាប់ពាន់គ្រឿងឯណោះ។

រថយន្តខ្លះមានតម្លៃរហូតដល់ទៅ 25 ម៉ឺនដុល្លាក៏ប៉ុន្តែគេថតវាចោលទុកហាលភ្លៀងផ្គរហើយ មិនមាននណាម្នាក់មកចេញមុខអះអាងថាជារបស់ខ្លួនឡើយ។

ហេតុអ្វីបានជាគេយករថយន្តមានតម្លៃកប់ពពកនេះមកទុកចោលទៅវិញ? ចម្លើយគឺធម្មតាទេ ដោយសារតែកាលពីអំឡុងឆ្នាំ 2000 ជនជាតិបរទេសរាប់សិបនាក់បាននាំគ្នាទៅធ្វើការនៅទីក្រុងឌូបៃ ដើម្បីទៅធ្វើការនៅទីនោះដោយមានគេប្រាប់ថាទទួទលបានប្រាក់ខែខ្ពស់។ ប៉ុន្តែនៅអំឡុងឆ្នាំ 2009 សេដ្ឋកិច្ចបានធ្លាក់ចុះជាហេតុធ្វើអោយជនបរទេសទាំងនោះចាប់ផ្តើមជំពាក់បំណុលគេ ហើយចុងក្រោយពួកគេបាននាំគ្នារត់ភៀសខ្លួនទៅស្រុកវិញ ដោយទុករថយន្តនៅក្នុងទីធ្លាព្រលានយន្តហោះតែម្តង៕

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *