fbpx

ស្ត្រីចំណាស់ម្នាក់ស្ទើរខ្លោចបេះដូង ដោយឆ្កែនិងកូនឆ្កែគាត់ជាង ១០ក្បាលត្រូវសាលាក្បែរនោះបំពុលស្លាប់

ជាក់ស្តែងសាលារៀននឹងមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅថ្ងៃបន្ទាប់ ហើយគិតថាសត្វឆ្កែអាចជាភាពរំខាន។

សម្រាប់អ្នកស្រឡាញ់សត្វ ការធ្វើទារុណកម្មសត្វ និងសម្លាប់ឆ្កែ ឆ្មា នៅប្រទេសចិនគឺព័ត៌មានដែលធ្វើអោយពួកគេក្រៀមក្រំយ៉ាងខ្លាំង។ យើងបានឃើញសត្វឆ្កែនិងសត្វឆ្មាកំពុងត្រូវបានគេទុកអោយនៅរស់មុនពេលទទួលទាន ហើយអណ្តើក និងត្រីត្រូវបានទុកនៅក្នុងធុងប្លាស្ទិកតូចៗនិងត្រូវបានលក់ជាខ្សែក។ ទោះយ៉ាងណាក៏ដោយមានជនជាតិចិនជាច្រើនដែលស្រឡាញ់សត្វផងដែរ។ ជាការពិតមានព័ត៌មានថាមនុស្សទិញឆ្កែដែលហៀបនឹងត្រូវគេសម្លាប់ដើម្បីសង្គ្រោះពួកគេគឺតែងតែកើតមានឡើងផងដែរ។

ស្ត្រីម្នាក់ឈ្មោះ មីងចាវ បានថែរក្សាសត្វឆ្កែជាច្រើនក្បាល ហើយគាត់ជាមនុស្សដែលមានចិត្តអាណិតអាសូរសត្វជាខ្លាំង។ ប៉ុន្តែនាងគ្រាំចិត្តយ៉ាងខ្លាំងនៅពេលនាងបានភ្ញាក់ឡើងនៅថ្ងៃមួយ ហើយបានឃើញសត្វឆ្កែទាំងអស់រួមទាំងកូនរបស់ពួកគេទាំងអស់ត្រូវបានស្លាប់។

ពួកគេត្រូវបានបំពុលអោយស្លាប់

ជាក់ស្តែងសាលារៀននៅក្បែរនោះ Harbin Sport University បានបញ្ជាឱ្យមានសន្តិសុខរបស់ពួកគេដើម្បីបំពុលសត្វឆ្កែរបស់ មីង Zhao ព្រោះពួកគេនឹងមានព្រឹត្តិការណ៍សំខាន់មួយនៅថ្ងៃបន្ទាប់ វាជាខួបកំណើតរបស់សាលារៀនហើយសាលារៀនគិតថាឆ្កែនឹងធ្វើឱ្យរំខានដល់ភ្ញៀវ។

មីងចាវអាចត្រឹមតែស្រែកយំឥតប្រយោជន៍ នៅពេលដែលឆ្កែរបស់គាត់ជិតស្លាប់ហើយខ្លះបានស្លាប់ហើយ។ នាងបានរុំពួកគេនៅក្នុងកន្សែងពណ៌ផ្កាឈូកមុនពេលកប់ពួកគេ។

ពួកគេដូចជាគ្រួសារនាង ជាអកុសលនាងមិនអាចធ្វើអ្វីបានទេក្នុងការសងសឹកជីវិតសត្វឆ្កែរបស់នាង ខណៈដែលប្រទេសចិនមិនមានច្បាប់ប្រឆាំងនឹងភាពសាហាវព្រៃផ្សៃទៅលើសត្វ។

ការរាយការណ៍លើអ៊ីនធឺណិតបាននាំឱ្យមានការដាក់ញត្តិរាប់រយដែលត្រូវបានបង្កើតដោយអ្នកលេងអ៊ិនធើណែត ដែលអំពាវនាវឱ្យចិនលះបង់ការឃោរឃៅទៅលើស ត្វប៉ុន្តែជាអកុសលវានឹងមិនផ្លាស់ប្តូរអ្វីដែលកំពុងកើតឡើងនៅលើដី។ ការពិតគឺថាប្រជាជនចិនភាគច្រើនក៏ស្អប់នូវអ្វីដែលកំពុងកើតឡើងផងដែរដោយការស្ទង់មតិបានបង្ហាញថាប្រហែល 90% គាំទ្រច្បាប់ប្រឆាំងនឹងភាពសាហាវព្រៃផ្សៃ។ បច្ចុប្បន្នប្រទេសចិនមិនមានច្បាប់ស្តីពីសុខុមាលភាពសត្វនោះទេ។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!