វិធីងាយៗ ជួយឲ្យស្រស់ស្រាយបន្ទាប់ពីទទួលទានស្រាច្រើន

អាការៈមិនស្រួលខ្លួនបន្ទាប់ពីហូបស្រាច្រើនខ្ លះត្រូវការតែថ្នាំអាស្ពីរីន ២ គ្រាប់, កាហ្វេនិងប្រហែលជាអ្វីផ្សេងទតដែលមានជាតិខ្លាញ់សម្រាប់អាហារពេលព្រឹក។ អ្នកផ្សេងទៀតត្រូវការរយៈពេល 45 នាទី ដោយសម្រាកច្រើនហើយមានអ្នកណាម្នាក់កំពុងអង្គុយស្អំទឹកកកអោយអ្នក ហើយប្រាប់អ្វីៗនឹងមិនអីទេ។

 

ផ្ទុយមកវិញមានអាហារមានប្រយោជន៍ជាច្រើន និងសារធាតុចិញ្ចឹឹមរាងកាយជាច្រើន ក៏អាចជួយអោយស្វាងពីស្រវឹងបានល្អប្រសើរផងដែរ។​

១. ជាតិស្ករ

កុំច្រលំថា បន្ទាប់ពីស្រវឹងត្រូវបរិភោគស្ករអោយសោះណា ជាតិស្ករនៅទីនេះសំដៅទៅដល់ទឹកដែលមានសារជាតិរ៉ែច្រើន ដើម្បីជួយបំផ្លាញជាតិពុលចេញពីរាងកាយបានលឿង។​ ក្នុងនោះយើងអាចពិសាទឹក ដូង​ និងទឹកក្រឡុក ឬទឹកដែលមានពណ៌បៃតង

 

២. ញាំស៊ុត

អ្នកឯកទេសផ្នែកចំណីអាហារសុខភាពសាធារណៈឈ្មោះថា Emma Derbyshire និយាយថា “ក្រោយពេលដែលញាំស្រាច្រើនពេក ខ្ញុំនឹងបរិភោគទឹកបរិសុទ្ធជាច្រើន និងជាមួយស៊ុតចៀន ឬស្ងោរ។ ”

៣.ផ្លែប័រ

លោក Manal Chouchane អ្នកឯកទេសផ្នែកអាហារបំប៉ននៅ BioCare មានរូបមន្តសម្រាប់ពេលព្រឹកនៅពេលដែលអ្នកមានអារម្មណ៍ក្បាលរបស់អ្នកជិះផ្ទុះ។ គឺយើងអាចធ្វើជាញាំប័រ ឬហូបផ្លែប័រទទេជាមួយទឹកដូង។ នេះនឹងបំពេញបំណងរបស់យើងចំពោះអាហារដែលមានជាតិខ្លាញ់ និងសារធាតុទឹក ដែលផ្តល់នូវខ្លាញ់ល្អដើម្បីចិញ្ចឹមរាងកាយរបស់យើង។ ទឹកដូងមានសារសំខាន់សម្រាប់ការផ្តល់ជាតិទឹកនិងការផ្តល់តុល្យភាពអេឡិចត្រូតនៅក្នុងខ្លួន។

៤. ហូបបបរ

ការផឹកស្រាច្រើននឹងធ្វើអោយជាតិទឹកក្នុងខ្លួនរបស់យើងធ្លាក់ចុះ​ ជាមួយនឹងជាតិទឹកដែលជាគ្រឹះនៃការរស់នៅតាមរបៀបសុខភាព ត្រូវតែតែងតែរំលឹកខ្លួនឯងផ្ទាល់ឱ្យផឹកទឹកឱ្យបានច្រើននៅថ្ងៃបន្ទាប់ពីផឹកស្រាធម្មតា ដែលអាចឱ្យវាមានលើសពី 2 លីត្រ។ ជាមួយគ្នានេះ ការរិភោគបបរដែលមានសារធាតុចិញ្ចឹមល្អប្រសើរនឹងជួយអោយអ្នកស្វាងស្រាកាន់តែឆាប់រហ័ស។

ប្រភព៖ Mirror

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!