Guardiola សរសើរអំពីការគ្រប់គ្រងបាល់របស់កូនក្រុមគាត់បន្ទាប់ពីឈ្នះ Chelsea

នៅពេលដែលលោក Pep Guardiola ត្រូវបានប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្លឹប Manchester City មនុស្សជាច្រើនបានចាប់ផ្តើមចាប់អារម្មណ៍មកលើ Man City ដោយសង្ឃឹមថាគាត់ធ្វើអោយមានអព្ភូតហេតុអស្ចារ្យជាច្រើន។

រដូវកាលទី ១ នៅក្នុងក្របខ័ណ្ឌ Premier League គាត់មិនបានសម្រេចដូចអ្វីដែលមនុស្សជាច្រើនសង្ឃឹមទេ ប៉ុន្តែលោក Guardiola ត្រូវបានរៀបចំសម្រាប់ការតស៊ូនៅរដូវកាលទី ២ ដូចជាការរំពឹងទុករបស់ពួកគេ។ រដូវកាលទី 2 Man City បានចាប់ផ្តើមដោយល្បឿនយ៉ាងលឿន​ ។

ថ្លែងនៅក្នុងការសម្ភាសតាមទូរទស្សន៍ក្រោយការប្រកួតរបស់គាត់បន្ទាប់ពីជ័យជម្នះ 1-0 របស់ក្រុម Man City លើ Chelsea ដែលធ្វើឱ្យពួកគេត្រលប់ទៅឈរនៅលើតារាងលីកវិញនោះ លោក Guardiola មិនសូវយកចិត្តទុកដាក់ក្នុងការសរសើរទៅលើកូនក្រុមរបស់គាត់ទាំងមូលឡើយ ខណៈដែលផ្តោតទៅលើអ្នកលេងពិសេសម្នាក់របស់ប៊ែលហ្សិក Kevin De Bruyne  – សម្រង់ពីប៊ីប៊ីស៊ី:

វាសំខាន់ណាស់ក្នុងការឈ្នះហើយជាពិសេសជាមួយនឹងរបៀបដែលយើងលេង។ នៅក្នុងតង់ទី 1 យើងមិនបានរកឃើញទីតាំងត្រឹមត្រូវ ប៉ុន្តែនៅតង់ទី 2 យើងធ្វើបានល្អ។ ការអបអរដ៏ធំមួយសម្រាប់ជ័យជម្នះ។

“តោខៀវចង់លេងបាល់ ហើយពួកគេពិតជាមានគ្រោះថា្នក់ក្នុងការវាយប្រហារត្រលប់ ប៉ុន្តែយើងរក្សាគ្រាប់បាល់ហើយនៅពេលដែលពួកគេមានវាយើងបានដាក់សម្ពាពខ្ពស់បំផុតទៅលើពួកគេ។

យើងមានការគ្រប់គ្រងល្អ ហើយនៅក្នុងតង់ទី 2 យើងបានកែសម្រួលរបៀបគ្រប់គ្រងបាល់របស់យើងនិងរបៀបដែលយើងបានវាយបក ពួកគេមិនអាចលេងបានទេ ហើយត្រូវលេងបាល់វែង។

“Kevin De Bruyne គឺពូកែគាត់បានធ្វើអ្វីគ្រប់យ៉ាង គាត់គឺល្អនៅក្នុងចន្លោះតូចគាត់មានភាពរហ័សនិងឆ្លាត។ គាត់មានល្បឿនលឿនហើយអាចវាយលុកបានតាមរយៈគ្រប់រូបភាព រូបគេអាចលេងបាន ៤ ​ទៅ ៥ តំណែងរាំដូច្នេះយើងមានសំណាងណាស់»។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *