យន្តហោះបារាំង A380 ផ្ទុះឆេះម៉ាស៊ីនកណ្តាលអាកាស

ការហោះហើររបស់ក្រុមហ៊ុន Air France ពីទីក្រុងប៉ារីសទៅទីក្រុងឡូសអេនជឺលេស ត្រូវបានបង្ខំឱ្យធ្វើការបង្វែរទិសភ្លាមៗ នៅពេលដែលវាបានបាត់បង់ផ្នែកនៃម៉ាស៊ីននៅលើមហាសមុទ្រអាត្លង់ទិច។ ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីន 4 របស់យន្តហោះ Airbus A380 ជើងហោះហើរ AF66 បានខូចនៅភាគខាងលិចនៃហ្គ្រីនឡែនកាលពីថ្ងៃសៅរ៍។


គ្មាននរណាម្នាក់បានរងរបួសនៅក្នុងហេតុការណ៍នោះទេ ប៉ុន្តែអ្នកដំណើរនៅតែបន្តដំណើរប៉ុន្មានម៉ោងបន្ទាប់ពីការចុះចតនៅម៉ោង 15:42 GMT ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air France បានប្រាប់ AFP ថាយន្តហោះនេះបានផ្ទុកអ្នកដំណើរ 496 នាក់និងនាវិក 24 នាក់នៅពេលនោះ។
លោក David Rehmar អតីតអ្នកជាអ្នកមេកានិចយន្តហោះម្នាក់ ដែលជាអ្នកដំណើរម្នាក់នៅលើជើងហោះហើរបានប្រាប់ភ្នាក់ងារ BBC ថាដោយផ្អែកលើការសង្កេតរបស់គាត់គឺខូចកង្ហាយន្តហោះ។ គាត់បាននិយាយថាមានសំលេងរំខានខ្លាំងដែលបណ្តាលឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកដំណើរ។ លោកបាននិយាយថា “ខ្ញុំបានឮសម្លេងរញ្ជួយខ្លាំង ហើយមានរំញ័រ ខ្ញុំគិតថាមានរឿងតែមួយគត់គឺម៉ាស៊ីននេះបានបរាជ័យ” ។ លោក Rehmar បានបន្តទៀតថា ខ្ញុំគិតថា “យើងនឹងធ្លាក់ចុះ” ។
ការព្រួយបារម្ភរបស់គាត់បានធូរស្រាលវិញ បន្ទាប់ពីស្លាបយន្តហោះត្រូវបានបិទចោទភ្លាម ហើយធ្វើអោយជើងហោះហើរមានស្ថេរភាពក្នុងរយៈពេល 30 វិនាទី។ ហើយលោកបានបន្ថែមថាអាកាសយានិកបានបិទម៉ាស៊ីនដែលរងផលប៉ះពាល់យ៉ាងឆាប់រហ័ស។

យន្ដហោះនេះបានហោះហើរប្រហែល 1 ម៉ោង ដោយម៉ាស៊ីនបីមុនពេលវាទៅដល់អាកាសយានដ្ឋាន Goose Bay ក្នុងក្រុង Labrador ភាគខាងកើតប្រទេសកាណាដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុនអាកាសចរណ៍ Air France បានបញ្ជាក់ពីការខូចខាតធ្ងន់ធ្ងរមួយចំពោះយន្តហោះ ហើយបាននិយាយថានាវិករបស់ខ្លួនបាន “ដោះស្រាយឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះបានល្អឥតខ្ចោះបំផុត” ។

ប្រភព៖ BBC

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!