តារាហ្វីលីពីនទម្លាយមុខមាត់ក្រោយកែសម្ផស្ស ធ្វើអោយប្រិយមិត្តភ្ញាក់ផ្អើលខ្លាំង

អ្នកនិយមលេងអ៊ីនធឺណិតហ្វីលីពីន ឥឡូវនេះកំពុងនិយាយអំពីការផ្លាស់ប្តូររបស់ Xander Ford ។ គាត់គឺជាមនុស្សល្បីនៅលើ Internet ត្រូវបានគេស្គាល់ជាមុនថា Marlou Arizala ដំបូងគឺជាសមាជិកនៃក្រុមចម្រៀង Hash T5 ។ ប៉ុន្តែនៅឆ្នាំ 2016 គាត់បានចាកចេញពីក្រុម ដើម្បីច្រៀងម្នាក់ឯងវិញ។ កើតនិងធំធាត់នៅក្នុងប្រទេសហ្វីលីពីន ម៉ាលូ បានក្លាយទៅជាអ្នកល្បីល្បាញក្នុងចំណោមទស្សនិកជនហ្វីលីពីនដោយសារតែតួនាទីកំប្លែងរបស់គាត់នៅក្នុងកម្មវិធីមួយចំនួននិងវីដេអូផងដែរ។

លោកបានធ្វើឲ្យ សារព័ត៌មានជាច្រើនចុះផ្សាយពីលោក ពេលដែលលោកសម្រេចចិត្តផ្លាស់ប្តូរឈ្មោះរបស់លោកទៅ Xander Ford ហើយទទួលការវះកាត់កែសម្ផស្ស។ ដូចដែលមនុស្សជាច្រើនបានដឹងហើយថាការវះកាត់កែសម្ផស្សមិនត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅក្នុងប្រទេសហ្វីលីពីន ហើយប្រជាជនជាច្រើនប្រឆាំងនឹងវា។

បន្ទាប់មកកម្មវិធី Rated K បង្ហាញមុខថ្មីរបស់ Xander Ford បានធ្វើអោយមនុស្សនៅក្នុងស្ទូឌីយោដែលបានចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំ។ មនុស្សជាច្រើនបានលើកទឹកចិត្តគាត់នៅខណៈដែលមនុស្សជាច្រើនមិនជឿ។ ឪពុកម្តាយរបស់គាត់ដែលមានវត្តមាននៅក្នុងចំណោមទស្សនិកជនអាចស្រែកយំនៅពេលដែលពួកគេឃើញការផ្លាស់ប្តូរដ៏ធំរបស់កូនប្រុសរបស់ពួកគេ។

រូបថតនិងវីដេអូរបស់គាត់បានរីករាលដាលតាមអ៊ិនធរណេត ដោយមានអ្នកនិយមលេងអ៊ិនធឺណិតកាន់តែច្រើនគាំទ្រគាត់។ ពួកគេជឿថាគ្រូពេទ្យវះកាត់ បានធ្វើការងារដ៏ល្អហើយគួរតែទទួលការកោតសរសើរចំពោះការខិតខំរបស់គេផងដែរ។ តើអ្នកគិតយ៉ាងណាចំពោះតារាហ្វីលីពីន Xander Ford ថ្មីនេះ?

ប្រភព៖  Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *