បុរសខ្មែរស្ម័គ្រចិត្តចាប់ពស់ថ្លាន់សម្រាប់ជនជាតិថៃដោយខាំកន្ទុយពស់

បុរសកម្ពុជាម្នាក់បានស្ម័គ្រចិត្តជួយក្រុមជួយសង្គ្រោះថៃក្នុងការចាប់ពស់ថ្លាន់ដោយប្រើវិធីចម្លែក ដោយខាំកន្ទុយរបស់សត្វពស់ បន្ទាប់ពីក្រុមសង្គ្រោះថៃបានចំណាយពេល 3 ម៉ោង ដើម្បីទាញសត្វពស់ដែលលាក់ខ្លួននៅក្នុងម៉ាស៊ីនរថយន្តដោយគ្មានជោគជ័យ។

កាលពីព្រឹកថ្ងៃអង្គារ ក្រុមជួយសង្គ្រោះនៅ សាមុតប្រាកាន បានឆ្លើយតបទៅនឹងការអំពាវនាវពីកងសន្តិសុខនៃក្រុមហ៊ុនគីមីថៃ ដែលបានរកឃើញពស់ថ្លាន់មួយពួននៅក្នុងម៉ាស៊ីនរថយន្តដឹកទំនិញរបស់ពួកគេ។

សត្វពស់នេះបានព្យាយាមរត់ពីអ្នកជួយសង្គ្រោះដោយ រុំខ្លួនវាយ៉ាងតឹងនៅលើម៉ាស៊ីនរថយន្្ត ដូច្នេះពលករចំណាកស្រុកដែលជួលដោយក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថាជា “រ័ត្នធី” បានចូលជួយ។ លោកបានមានប្រសាសន៍ថាវាជាវិធីសាស្ត្របុរាណខ្មែរមួយ ដែលខាំលើកន្ទុយរបស់សត្វពស់ជាច្រើនដងដូច្នេះវានឹងឈប់រុំ។

ខណៈដែលយើងមិនអាចទទួលបានប្រភបពនូវដើមកំណើតពីកម្ពុជាអំពីបច្ចេកទេសខាំកន្ទុយពស់ តែការធ្វើបាននេះពិតជាបានផល នៅចុងបញ្ចប់ពស់បានបោះបង់ចោលហើយ រ័ត្នធី បានទាញវាចេញពីក្រោមរថយន្ត។ (ដកស្រង់អ្នកសារព័ត៌មានថៃ)

ប៉ុន្តែវីរបុរសកម្ពុជារបស់យើងមិនបានបញ្ចប់ត្រឹមនេះនោះទេ។ ខណៈដែលពស់បានធ្លាក់ចុះនៅលើកម្រាលឥដ្ឋនិងប៉ុនប៉ងរត់ទៅឆ្ងាយ រ័ត្នធី បានចាប់កន្ទុយរបស់វា និងបានដាក់វាចូលក្នុងថង់ផ្ទាំងក្រណាត់សម្រាប់ក្រុមសង្គ្រោះសត្វ។

កុំបារម្ភ សត្វពស់ត្រូវបានដោះលែងទៅធម្មជាតិទៅវាវិញ។

ខណៈពេលដែលសារព័ត៌មានថៃមិនអាចស្វែងរកកំណត់ត្រាណាមួយនៃវិធីសាស្ត្រចាប់ពស់របៀបនេះបាន គេបានរកឃើញនូវរឿងព្រេងនិទានដែលថាទឹកមាត់របស់មនុស្សអាចបំពុលដល់ពស់។ មិនមានភស្តុតាងវិទ្យាសាស្ត្រណាដើម្បីគាំទ្រអំពីករណីនេះនោះទេ ដូច្នេះយើងស្នើឱ្យអ្នកកុំសាកល្បងវា។

ប្រភព៖ Coconut News

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!