ទម្លាប់ជនជាតិជប៉ុន ធ្វើអោយកូនស្តាប់បង្គាប់ឪពុកម្តាយ!!!

១. ក្នុងវ័យកុមារភាពក្មេងជប៉ុន ត្រូវបានបណ្តុះគំនិតឱ្យប្រព្រឹត្តអ្វីមួយដោយប្រើសតិសម្បជញ្ញៈ ។ ប្រសិនបើពួកគេធ្វើបែករបស់អ្វីមួយ ឪពុកម្តាយ មិនដែលស្រែកគំហក នោះឡើយ ។ ផ្ទុយមកវិញ បង្ហាញការមិនពេញចិត្តតាមរយៈកាយវិការដែលមានន័យថា “ របស់នោះខូចហើយឃើញទេ!” (តាមរយៈការចង្អុល ដាក់របស់ដែលបែកបាក់ឬ ខូចនោះ ) ។

២. កូនៗ មិនដែលមានអារម្មណ៍ឯកោឡើយ ។ ឪពុកម្តាយបង្កើតទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយកូន ។ ហេតុនេះហើយ ទើបម្តាយភាគច្រើននៅក្នុងប្រទេស ជប៉ុនតែងពរកូនក្នុងដៃជានិច្ច ។

៣. អាហារជួបជុំគ្រួសារនាំឱ្យកូនៗ និងមនុស្សចាស់ក្នុងផ្ទះជួបជុំគ្នា ។ ហើយកូនៗ យល់ដោយខ្លួនឯងថាចាស់ៗ ត្រូវការឱ្យក្មេងៗ គោរព។

៤. តាំងពីក្មេងមកពួកគេបានដឹងថា អ្វីៗ ទាំងអស់ក្នុងពិភពលោកគឺសុទ្ធតែមានទីកន្លែងនិងដែនកំណត់របស់វា ។ ប្រការនេះហើយទើបនាំឱ្យពួកគេមានសន្តិភាព ក្នុងចិត្ត និងជួយឱ្យពួកគេយល់ច្បាស់ ថាការបញ្ចេញប្រតិកម្មហួសដែនកំណត់គ្មានប្រយោជន៍អ្វីទាំងអស់ ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!