ខ្នាន់កាំភ្លើងបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ និងបាញ់សម្លាប់ខ្លួនឯង (មានវិដេអូ)

BREAKING NEWS: តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងដែរ
(ភ្នំពេញ)៖ នៅកន្លែងកើតហេតុ បានបញ្ជាក់នៅមុននេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ឱ្យដឹងថា ស្រ្តីរងគ្រោះជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។

ករណីឃាតកម្មដ៏កក្រើកនេះ​ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយអ្នកខ្លះបើការសង្ស័យថា ជាអតីស្វាមី របស់តារាចម្រៀងរូបនេះ និងអ្នកខ្លះនិយាយថា អាចបណ្តាលមកពីស្នេហាត្រីកោណ តែទោះជាយ៉ាងណាក្តី​គេមិនទាន់ដឹងមូលហេតុច្បាស់ទាក់ទងនឹងការ បាញ់សម្លាប់នេះឡើយ ខណៈពេលនេះ សមត្ថកិច្ចបានបង្ហាញវិដេអូសុវត្ថិភាព ដែលបង្ហាញពីការបាញ់សម្លាប់តារាចម្រៀងល្បីឈ្មោះ សាន ស្រីឡៃ៕

មានវិដេអូខាងក្រោម៖

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!