ឱសថធម្មជាតិ ៣មុខ ដែលគួរមានក្នុងការិយាល័យ

ការិយាល័យជាកន្លែងធ្វើការមួយដែលពោះពេញទៅដោយសុភាពនារី និងសុភាពបុរស ស្រស់ស្អាតស្រស់សង្ហា។ នេះហើយជាកន្លែងប្រមូលផ្តុំនៃបញ្ហាសព្វបែបយ៉ាង ប៉ុន្តែបើអ្នកដាំឱសថធម្មជាំតិ ៣ ប្រភេទនេះទុកក្នុងការិយាល័យបញ្ហាធំៗ នឹងក្លាយជារឿងតូចតាចវិញក្នុងប៉ប្រិចភ្នែក។

១- ជីរអង្កាម

បើមានជីរអង្កាមនៅក្បែរខ្លួនអ្នក អ្នកក៏អាចក្តិិចវាមកទំពាបំបាត់ក្លិនបាត់បានគ្រប់ពេល ព្រោះអ្នកធ្វើការក្នុងការិយាល័យមិនដឹងថាត្រូវចេញទៅជួបអតិថិជន ឬត្រូវចៅហ្វាយហៅសួរនាំការងារពេលណាឡើយ។

២- ស្លឹកតើយ

ក្លិនរបស់វាដែលជះចេញមកនឹងជួយភ្ញោចខួរក្បាល បំប៉នកម្លាំងជំនួយបេះដូង និងជួយឲ្យមានអារម្មណស្រួលខ្លួន។ បើអ្នកមិនអាចដាំស្លឹកតើយនៅកន្លែងធ្វើការបានទេ អ្នកអាចយកស្លឹកតើយមកហាន់ជាសរសៃៗ ឬ ញី រួចដាក់ក្នុងកូនចានយកទៅដាក់លើតុធ្វើការវិញក៏បាន។ តែប៉ុណ្ណឹងវាអាចជួយឲ្យតុអ្នកក្រអូបប្រហើរពេញមួយថ្ងៃតែម្តង។

៣- ដំបងយក្ស

បើអ្នកមានដើមដំបងយក្សដាក់នៅក្បែរកុំព្យូទ័រ វានឹងជួយស្រូបកាំរស្មីយូវីដែលជាភ្នាក់ងារធ្វើឲ្យស្បែកជ្រីវជ្រួញ បំផ្លាញស្បែក ហើយអាចកើតមហារីកទៅថ្ងៃអនាគត។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!