កុំតែគេចាប់ទាន់ ស្ត្រីម្នាក់ស្ទើរតែលោតចូលក្នុងទឹកជម្រៅ ៧ ម៉ែត្រ​ ដើម្បីស្រង់យកស្មាតហ្វូនរបស់នាងមកវិញ

ជីវិតរបស់អ្នកគឺសំខាន់ជាងអ្វីដែលអ្នកមាន។

នៅក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្ននេះជីវិតមនុស្សជាច្រើនផ្តោតលើស្មាតហ្វូនរបស់ពួកគេ។ មនុស្សមួយចំនួនមិនអាចចាកចេញពីផ្ទះរបស់ពួកគេដោយគ្មានទូរស័ព្ទរបស់ពួកគេនៅក្នុងដៃ។

ស្មាតហ្វូនរបស់យើងផ្ទុកព័ត៌មានដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ ទំនាក់ទំនងរបស់យើង រូបថត និងសូម្បីតែឯកសារដែលយើងត្រូវការដើម្បីនៅជិតយើង – អ្វីៗទាំងអស់ត្រូវបានរក្សាទុកនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយអាយុកាលឧបករណ៍ទាំងនេះគឺខ្លីជាងយើង ហើយជួនកាលយើងត្រូវការផ្លាស់ប្តូរគ្រឿងបរិក្ខារទាំងនោះ។ ប៉ុន្តែកុំព្រួយបារម្ភ, ពត៌មានដែលមាននៅទូរស័ព្ទក៏អាចផ្ទេរតាមវិធីជាច្រើននាពេលបច្ចុប្បន្ននេះ។

ជាអកុសលសម្រាប់ស្ត្រីនេះ,ឯកសារនៅក្នុងស្មាតហ្វូនរបស់នាងមិនអាចទាញត្រឡប់មកវិញទេ បន្ទាប់ពីវាបានធ្លាក់ចូលទៅក្នុងទឹកដ៏ជ្រៅ។

ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាបានជិះទូកកម្សាន្តនៅយូណាន ជាតំបន់ដែលមានទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសចិន នៅពេលកំពុងគយគន់ទេសភាព និងថតរូបនាងបានរបូតដៃធ្លាក់ទូរស័ព្ទចូលទៅក្នុងទឹក។ បន្ទាប់មកនាងព្យាយាមលោត ទៅតាមទូរស័ព្ទរបស់នាង ប៉ុន្តែសន្តិសុខ និងបុគ្គលិកបានបញ្ឈប់នាងពីការធ្វើដូច្នេះ។ ទឹកមានជម្រៅ 7 ម៉ែត្រហើយជីវិតរបស់នាងអាចស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើនាងទទូចចង់លោតមែននោះ។

នៅពេលក្រុមមនុស្ស ៦ នាក់បានព្យាយាមឃាត់នាង និងចាប់នាង ដើម្បីបញ្ឈប់នាងពីការលោត នាងចាប់ផ្តើមស្រែកនិងរើខ្លួនប្រតាយប្រតប់ជាមួយមនុស្សដែលព្យាយាមជួយសង្គ្រោះនាង។ ការយកចិត្តទុកដាក់របស់នាងគឺស្ថិតនៅលើទូរស័ព្ទដែលធ្លាក់ចូលក្នុងទឹក។

យោងតាមសារព័ត៌មាន Shagnhaiist បានឱ្យដឹងថាក្រុមនាវិក និងសន្តិសុខបានព្យាយាមស្រង់យកទូរស័ព្ទរបស់នាងប៉ុន្តែមិនបានសម្រេចនោះទេ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!