បុរសម្នាក់សម្រេចបានជោគជ័យក្នុងការផ្ញើខ្លួនឯងតាមប្រៃសណីយ៍ពីអង់គ្លេសទៅអាមេរិក

នេះជាលើកទីបីហើយដែលគាត់ផ្ញើខ្លួនគាត់តាមប្រៃសណីយ៍។

តើអ្នកអាចផ្ញើរសា (រូបអ្នកផ្ទាល់) ពីកន្លែងមួយទៅកន្លែងមួយទៀតបានទេ? អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានតាមបច្ចេកទេស ប៉ុន្តែវាអាចមានគ្រោះថ្នាក់។ ជាមធ្យមប្រហែល 40-50 នាក់បានស្លាប់នៅទូទាំងពិភពលោកដែលព្យាយាម “ដឹកជញ្ជូន” ខ្លួនពួកគេទៅកាន់គោលដៅមួយទៀតតាមប្រៃសណីយ៍។

ការផ្ញើជារូបរាងកាយាអ្នកផ្ទាាល់ អាចជារឿងពិបាក និងមិនគួរឱ្យជឿ។ ដំបូងអ្នកអាចស្លាប់ខណៈពេលធ្វើដំណើរដោយសារតែមានរឿងជាច្រើន។ អ្នកអាចស្លាប់ពីការថប់ដង្ហើម: ប្រអប់របស់អ្នកអាចនៅកន្លែងនៅចន្លោះប្រអប់ជាច្រើនដែរទប់ស្កាត់ខ្យល់ដកដង្ហើមរបស់អ្នក។

នៅពេលអ្នកដឹកជញ្ជូនដោយខ្លួនឯងតាមជើងអាកាស (យើងមិនណែនាំអ្នកឱ្យធ្វើនោះទេ) អ្នកត្រូវការអុកស៊ីសែន ទឹក ម្ហូប និងសម្លៀកបំពាក់កក់ក្តៅ។ ប៉ុន្តែការមានអាហារគ្រប់គ្រាន់ និងទឹក គឺជារឿងចាំបាច់ក្នុងការធានាថាអ្នកនឹងសម្រេចគោលដៅរបស់អ្នកបានជោគជ័យ។ រឿងទីមួយដែលអ្នកត្រូវតែចងចាំគឺអ្នកមិនត្រូវអោយគេចាប់បាននោះទេ។

បុរសម្នាក់នេះបានព្យាយាមដឹកជញ្ជូនខ្លួនឯង (ដោយមានជំនួយពីឪពុកម្តាយរបស់គាត់) តាមរយៈជើងគោកនិងជើងទឹក។ ថ្វីត្បិតតែការខិតខំប្រឹងប្រែងពីរលើករបស់គាត់មិនសូវទទួលជោគជ័យក៏ដោយ គាត់ព្យាយាមម្តងទៀតតាមអាកាស។ តើគាត់នឹងទទួលជោគជ័យដូចដែលគាត់ព្យាយាមពីរលើកមុខឬទេ? ឬគាត់គួរតែឈប់។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *