ពិធីបុណ្យប្រចាំឆ្នាំរបស់ជនជាតិឥណ្ឌូនេស៊ីមួយនេះពិតជាចំឡែក និងគួរអោយព្រឺសម្បុរ

ពិធីបុណ្យប្រចាំឆ្នាំរបស់ជនជាតិឥណ្ឌូនេស៊ីមួយនេះពិតជាចំឡែកមែន ដោយអនុញ្ញាតឱ្យគាស់សាកសពសាច់ញាតិរបស់ពួកគេដើម្បីលាងសម្អាត។

សេចក្ដីស្លាប់មិនមែនមានន័យថាទីបញ្ចប់ទេ។ ខណៈពេលដែលភាគច្រើននៃពួកយើងគិតថានឹងបញ្ចុះសាកសពសាច់ញាតិយើងជាជាចុងក្រោយដែលយើងនឹងលែងបានឃើញពួកគេជារៀងរហូត។ សម្រាប់ប្រជាជន Torajan មកពី South Sulawesi ក្នុងប្រទេសឥណ្ឌូនេស៊ីជឿថា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងពិធីបុណ្យមួយដែលគួរឱ្យព្រឺព្រួចរបស់ Torajans ពួកគេបានជីកសាកសពសាច់ញាតិរបស់សាច់ញាតិពួកគេដើម្បីមកលាងសំអាតព្រមទាំងសិតសក់ដូចជាពួកគេនៅរស់។

ជារៀងរាល់ឆ្នាំ ភូមិមួយនៅឥណ្ឌូនេស៊ី គឺពោរពេញទៅដោយសាកសពមនុស្សស្លាប់ ខណៈក្រុមកុលសម្ព័ន្ធបានជីកសាកសពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេឡើងមក ទៅក្នុងពិធីបុណ្យប្រមូលផលប្រចាំឆ្នាំ។

ប្រជាជន Torajan រក្សាសាកសពសាច់ញាតិរបស់ពួកគេនៅផ្ទះរបស់ពួកគេអស់ជាច្រើនសប្ដាហ៍ ខែ និងដល់ឆ្នាំ មុនពេលពួកគេត្រូវបានយកទៅកប់ ហើយវាមិនមែនបញ្ឈប់បន្ទាប់ពីការបញ្ចុះនោះទេ។

ជារៀងរាល់ឆ្នាំ សាកសពត្រូវបានគេគាស់ឡើងម្ដងទៀត ដោយកាត់សក់​ ស្លៀកសំលៀកបំពាក់ថ្មី និងផ្តល់បារីជក់ដូចជាពួកបានជួបជុំគ្នាវិញជាមួយគ្នា។ មនុស្សស្លាប់ប្រៀបដូចជាមនុស្សដែលរស់នៅហើយត្រូវគេចាត់ទុកដូចជាមនុស្សឈឺ។

ក្នុងអំឡុងពេលពិធីបុណ្យ សាកសពត្រូវបានគេផ្តល់ឱ្យនូវសំលៀកបំពាក់ថ្មីៗ ផ្តល់ជូនបារី និងជួនកាលម្ហូបអាហារហើយបន្ទាប់មកដើរក្បួននៅជុំវិញភូមិដើម្បីជួយនាំមកនូវការប្រមូលផលដ៏សម្បូរបែប។

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *