ម្តាយសម្លាប់កូនស្រីអាយុ 5 ឆ្នាំនិង 7 ឆ្នាំហើយប្រាប់ប្តីថា!!!!!

អាមេរិក៖ ម្ដាយម្នាក់នៅរដ្ឋតិចសាស់ត្រូវបានគេចោទប្រកាន់ពីបទបាញ់កូនស្រីពីរនាក់របស់នាងនៅពេលដែលពួកគេកំពុងគេង និងប្រាប់ប្តីរបស់នាងថា “ខ្ញុំបានបាញ់ក្មេងៗ ហើយ” ។

នាង Sarah Henderson អាយុ 29 ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីនាងបានបាញ់សម្លាប់កូនស្រីពីរនាក់របស់នាងគឺ Kaylee Danielle អាយុ 7 ឆ្នាំនិង Kenlie អាយុ 5 ឆ្នាំនៅពេលពួកគេដេកនៅលើគ្រែនៅក្នុងផ្ទះរបស់ពួកគេ។

លោក Jacob Henderson ដែលជាឪពុកចិញ្ចឹមក្មេងស្រីបានតេទៅប៉ូលិសកាលពីថ្ងៃពុធនៅវេលាម៉ោង 11 និង 30 នាទីល្ងាច។ សារព័ត៌មាន CBS News បានរាយការណ៍ថាភរិយារបស់លោកកំពុងចង់ធ្វើអត្តឃាត។ ប៉ូលីសបានឆ្លើយតបនឹងទៅដល់ផ្ទះ ប៉ុន្តែនៅពេលពួកប្រាប់ប៉ូលីសវិញថា គ្មានបញ្ហាទេ។

តែបីម៉ោងក្រោយមកលោក Jacob Henderson បានទូរស័ព្ទទៅប៉ូលិសម្តងទៀតប្រាប់ពួកគេថាប្រពន្ធរបស់គាត់បានបាញ់កូនពីរនាក់របស់គាត់។

ប៉ូលីសបាននិយាយថានាងក៏បានព្យាយាមបាញ់ប្តីរបស់នាងដែរប៉ុន្តែកាំភ្លើងបានជាប់គាំង។

របាយការណ៍បាននិយាយថាឥឡូវនេះ Sarah ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតហើយការចោទប្រកាន់ជាច្រើនទៀតកំពុងរង់ចាំ។

ប្រភព៖ Yahoo.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *