Justin Bieber និង Selena Gomez រីករាយនឹងអាហារពេលល្ងាចលក្ខណៈឯកជនជាមួយគ្នា
Justin Bieber និង Selena Gomez បានផ្លាស់ប្តូរពីរអតីតគូរស្នេហ៍ទៅជាគូស្នេហ៍?
អតីតគូស្នេហ៍នេះត្រូវបានគេប្រទះឃើញរីករាយជាមួយអាហារពេលល្ងាចមួយនៅឯសាច់អាំងរបស់ក្រុមហ៊ុន Morton’s Steakhouse នៅទីប្រជុំជន Los Angeles កាលពីយប់ថ្ងៃសុក្របន្ទាប់ពីចូលរួមសន្និសីទ Hillsong នៅមហោស្រពមួយកន្លែង។
Gomez បានមកដល់ហាង ដោយពាក់អាវយឺតពណ៌សនិងខោខូវប៊យពណ៌បៃតង ខណៈពេលដែល Beiber ពាក់អាចសទឹកបាយ និងខោពណ៌គគីរ។ អ្នកទាំងពីរបានមកដល់ Morton នៅវេលាម៉ោង 10 និង 30 នាទី មុនកន្លះម៉ោងបន្ទាប់ពីភោជនីយដ្ឋានបិទទ្វារជាសាធារណៈ ហើយចាកចេញនៅពាក់កណ្តាលយប់។
មកដល់ថ្ងៃទី 1 ខែវិច្ឆិកា Gomez និង Bieber ត្រូវបានគេប្រទះឃើញនៅក្រៅជាមួយគ្នាញឹកញាប់ រួមទាំងការជិះកង់ និងទៅមើលល្បែង Hockey លើទឹកកកនៅ Los Angeles ។
ប្រភព៖ MSN
Facebook Comments