ព្រោះតែស្រលាញ់ការងារ ពេលស្លាប់សូមអោយគ្រួសារបញ្ចុះសពជាមួយឯកសណ្ឋាន

នាងដឹងថានាងមិនមានពេលវេលាច្រើននៅសេសសល់ទេ ហើយនាងចង់ស្លៀកពាក់ឯកសណ្ឋានរបស់នាងជាលើកចុងក្រោយ។

មនុស្សគ្រប់រូបមានសុបិន្តក្នុងជីវិត កុមារខ្លះចង់ក្លាយជាវេជ្ជបណ្ឌិតនៅពេលពួកគេធំឡើង ខណៈដែលមានអ្នកខ្លះសុបិនចង់ធ្វើជាប្រធានាធិបតីនៃប្រទេសរបស់ពួកគេនៅថ្ងៃណាមួយ។ នារីហ្វីលីពីន OFW Joy Fernandis តែងតែចង់ធ្វើជាអ្នកបម្រើតាមជើងហោះហើរម្នាក់តាំងពីនាងនៅក្មេង ហើយតាមរយៈការខិតខំប្រឹងប្រែងនាងអាចឈានដល់ក្តីសុបិន្តរបស់នាងបន្ទាប់ពីបានចូលរួមជាមួយក្រុមអាកាសចរណ៍ Saudi Arabi។

ជាអកុសលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកឈាម តាំងពីវ័យក្មេងម្ល៉េះហើយបានរារាំងនាងមិនឱ្យពេញចិត្តនឹងជីវិតរបស់នាងក្នុងនាមជាអ្នកបម្រើតាមយន្តហោះ។ ដោយដឹងថានាងអាចស្លាប់គ្រប់ពេល មិនយូរប៉ុន្មាននាងបានសុំឱ្យគ្រួសាររបស់នាងបញ្ចុះសពនាងនៅក្នុងឯកសណ្ឋានជានារីបម្រើការអាកាសចរណ៍នៅពេលនាងស្លាប់។

Joy ត្រូវបានគេស្គាល់ថាជានារីដែលសប្បាយចិត្ត និងគួរឱ្យស្រឡាញ់ម្នាក់ដោយមនុស្សជិតស្និទ្ធជាមួយនាង។ នាងត្រូវបានគេស្គាល់ដោយមិត្តរួមការងាររបស់នាងថាជាបុគ្គលិកដែលបានលះបង់ហើយតែងតែនិយាយថានាងចូលចិត្តការងាររបស់នាង។ និយោជករបស់នាងក៏មានការសោកសៅនឹងដំណឹងនេះផងដែរ។ នាងបានស្លាប់តាំងពីឆ្នាំ 2015 ប៉ុន្តែរឿងរ៉ាវរបស់នាងនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។

Joy បានស្លាប់ដោយសារជំងឺមហារីកឈាម។ មុនពេលស្លាប់នាងបានសុំឱ្យគ្រួសាររបស់នាងបញ្ចុះសពនាងនៅក្នុងឯកសណ្ឋាននារីអាកាសចរណ៍របស់នាង ព្រោះនាងស្រឡាញ់ការងាររបស់នាង នេះគឺជាភក្ដីភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ “

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *