អ្នកវិទ្យាសាស្រ្តកំពុងស្វែងរកថ្នាំទប់ស្កាត់ ជំងឺឆ្លងដ៏គ្រោះថ្នាក់បំផុតនៅអាហ្វ្រិក “Monkeypox”

អ្នកជំនាញនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺកំពុងធ្វើការយ៉ាងសកម្មក្នុងការលុបបំបាត់ជំងឺនេះមុនពេលវារីករាលដាលនៅទូទាំងពិភពលោក។

យើងកំពុងមានអារម្មណ៍ទុទិដ្ឋិនិយមអំពីសុខភាពរបស់ប្រជាជនពិភពលោក។ កំណើនភាពស៊ាំនៃថ្នាំអង់ទីប៊ីយ៉ូទិច ការកើនឡើងយ៉ាងខ្លាំងនៃជំងឺទាក់ទងនឹងការធាត់និងបញ្ហាទាក់ទងទៅនឹងប្រជាជនវ័យចំណាស់សុទ្ធតែជាកង្វល់។

ខណៈពេលដែលវីរុសមួយចំនួនយើងកំពុងលុបបំបាត់ទាំងស្រុង ប៉ុន្តែមានជំងឺដូចជាវីរុសអេបូឡា ដែលមិនទាន់មានថ្នាំព្យាបាល។ វីរុសមួយក្នុងចំណោមវីរុសដែលសម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោកគឺជំងឺ អុតធំ ដែលត្រូវបានលុបបំបាត់ទាំងស្រុងក្នុងឆ្នាំ 1977 ។ ជំងឺអុតធំគឺជាមេរោគឆ្លងខ្លាំងនិងសម្លាប់មនុស្សដែលគ្មានការព្យាបាលដែលត្រូវបានគេស្គាល់នៅពេលនោះ។ ករណីដែលត្រូវបានគេស្គាល់ចុងក្រោយបំផុតបានកើតឡើងនៅសហរដ្ឋអាមេរិកនៅឆ្នាំ 1949 ហើយដោយសារតែកម្មវិធីចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកជំងឺនេះត្រូវបានលុបបំបាត់ទាំងស្រុង។

ខណៈពេលដែលមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងនិងទប់ស្កាត់ជំងឺនៅតែកំពុងធ្វើការព្យាបាលជំងឺអេបូឡា វីរុសមួយផ្សេងទៀតកំពុងក្លាយជាការគំរាមកំហែងដល់ពិភពលោក។

វីរុស Monkeypox ត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ 1970 ដែលដូចជាវិរុស អុចធំដែរ បានកើតលើមនុស្សនៅតំបន់អាហ្រ្វិកដាច់ស្រយាលដែលបានរកឃើញដំបូងនៅឆ្នាំ 1958 នៅពេលដែលការផ្ទុះជំងឺប្រភេទនេះកើតមានឡើងនៅតំបន់ដែលពពួកស្វាដែលត្រូវបានរក្សាទុកសំរាប់ការស្រាវជ្រាវ។ ។ ”

វីរុស Monkeypox អាចបណ្តាលឱ្យមានជម្ងឺគ្រុនក្តៅ និងហើមថ្គាម។ នៅក្នុងការផ្ទុះមុន ៗ វាបាននាំឱ្យមានការស្លាប់នៅប្រហែល 1-10 ភាគរយនៃករណីឆ្លង។ នៅឆ្នាំនេះមានករណីជំងឺ Monkeypoxចំនួន 88 ដែលត្រូវបានរកឃើញនៅភូមិដាច់ស្រយាល Manfout ។

មិនមានថ្នាំជាក់លាក់ដើម្បីព្យាបាលជំងឺទេ ប៉ុន្តែការថែទាំគាំទ្រខ្លាំងក្លាទើបជួយឱ្យអ្នកជម្ងឺឆាប់ជា និងមានសុខភាពពេញលេញ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!