លួចទាំងញញឹម⁣ “ស្រីស្អាតលួចលុយអ្នកបើក Uber” មានវិដេអូ

នាងញញឹមដាក់កាមេរ៉ា ខណៈពេលនាងកំពុងយកលុយពីប្រអប់ធីប Uber។

យើងបានឃើញឧក្រិដ្ឋជនផ្សេងៗគ្នានៅលើទូរទស្សន៍ និងក្នុងជីវិតពិត។ នៅពេលនិយាយអំពីការកំណត់អត្តសញ្ញាណឧក្រិដ្ឋជនណាម្នាក់នេះគឺច្បាស់ណាស់ថា យើងមិនត្រូវចាញ់បោកបញ្ឆោតពីរូបរាងរបស់ពួកគេនោះទេ។ អំពើអាក្រក់កើតមានគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែមនុស្សដែលឃោរឃៅបំផុតគឺជាមនុស្សដែលសើចចំពោះការប្រព្រឹត្ដរបស់ពួកគេដោយមិនបង្ហាញការសោកស្ដាយទាល់តែសោះ។

ស្ត្រីពីរនាក់និងបុរសម្នាក់បានចូលទៅជិះ Uber ហើយបានចេញពីទីក្រុងញូវយ៉ក។ អ្វីដែលមើលទៅហាក់ដូចជាក្រុមមនុស្សគ្មានការបង្កគ្រោះថ្នាក់មួយ បានក្លាយជាសុបិន្តដ៏អាក្រក់បំផុតរបស់អ្នកបើកបរ Uber ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលអ្នកបើកតាក់ស៊ីតែងតែជួបគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ (និងរថយន្តរបស់ពួកគេ) ទាំងយប់ទាំងថ្ងៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយវាកាន់តែអាក្រក់នៅពេលជួបមនុស្សអាក្រក់ដូចជាក្រុមនេះ។

ដូចដែលបានឃើញនៅក្នុងខ្សែវិដេអូ ស្រ្តីពាក់តែអាវទ្រនាប់មួយអាចត្រូវបានគេមើលឃើញ លូកដៃរបស់នាងចូលទៅក្នុងប្រអប់លុយធីបរបស់អ្នកបើកបរ។ នាងបានយកលុយទាំងអស់ ខណៈពេលដែលនាងកំពុងលឺសំលេងនៅកាមេរ៉ា។ មិនត្រឹមតែនាងមានមោទនភាពចំពោះអ្វីដែលនាងកំពុងធ្វើនោះទេ នាងក៏មិនបានបង្ហាញពីវិប្បដិសារីផងដែរ។ អ្នកបើកបរបានដឹងថាលុយរបស់គាត់បានបាត់ហើយ។

ចាប់តាំងពីនាងបានលួច គណនី Uber របស់នាងមិនត្រូវបានអនុញ្ញាតឱ្យប្រើសេវានោះទៀតទេ។

សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា

ប្រភព៖ Viral4Real

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!