ចិនបើកបណ្ណាល័យដ៏ល្អបំផុតលើពិភពលោកដោយមានសៀវភៅចំនួន 1,2 លានក្បាលហើយ ការតុបតែងខាងក្នុងនឹងធ្វើអ្នកភ្លេចដកដង្ហើម

គ្មាននរណាម្នាក់ចូលចិត្តមើលវិញផ្សេងនោះទេ នៅពេលដែលពួកគេកំពុងព្យាយាមអានសៀវភៅ ប៉ុន្តែយើងករណីលើកលែង ក្នុងន័យថាអ្នកចង់ទៅទស្សនាបណ្ណាល័យថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលនេះនៅប្រទេសចិន ព្រោះអ្នកអាចមើលឃើញរចនាសម្ព័ន្ធ និងការតុបតែងលំអដែលមិនគួរឱ្យជឿ មានទំហំធំ មានដុំមូលមួយនៅកណ្តាលដែលមើលទៅដូចជាភ្នែកដ៏ធំមួយ។
បណ្ណាល័យ 5 ជាន់ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនរចនាហូឡង់ MVRDV ដោយសហការជាមួយវិទ្យាស្ថានរៀបចំ និងផែនការទីក្រុងធានជិន (TUPDI) ហើយត្រូវបានគេដាក់ឈ្មោះថា “ភ្នែករបស់ Binhai ឬ The Eye of Binhai” ដែលគ្របដណ្តប់លើផ្ទៃដី 34,000 ម៉ែត្រការ៉េនិងមាន សៀវភៅរហូតដល់ទៅ 1,2 លានក្បាល។ ដោយចំណាយពេលត្រឹមតែបីឆ្នាំដើម្បីបញ្ចប់ បណ្ណាល័យមានតំបន់អានសៀវភៅមួយនៅជាន់ផ្ទាល់ដី កន្លែងអង្គុយនៅផ្នែកកណ្តាល និងការិយាល័យ កន្លែងជួបជុំ និងបន្ទប់កុំព្យូទ័រ / អូឌីយ៉ូនៅផ្នែកខាងលើ។ យើងមិនប្រាកដថាតើការសិក្សាប៉ុន្មានដែលយើងត្រូវធ្វើនោះទេ – យើងពិតជារវល់ខ្លាំងណាស់នៅលើស្ថាបត្យកម្មដ៏អស្ចារ្យនេះ មិនមែនជាលើកទីមួយទេដែលយើងបានសរសេរអំពី MVRDV ប្រកបដោយការច្នៃប្រឌិតគ្មានទីបញ្ចប់។

សូមពិនិត្យមើលរូបភាពតុបតែងរចនានៅក្នុងទាំងអស់គ្នា៖

ប្រភព៖ Boredpanda

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *