សិស្សវៀតណាមអាយុ 14 ឆ្នាំម្នាក់បានស្លាប់ដោយសារការឆក់ខ្សែភ្លើងបន្ទាប់ពីនាងដេកនៅលើទូរស័ព្ទកំពុងសាក

អាជ្ញាធរជឿថានាងអាចដេករមាលលើប្រដាប់សាកថ្មដែលខូចរបស់នាង។

ទូរស័ព្ទទំនើប និងថេប្លេតនាពេលបច្ចុប្បន្ននេះត្រូវបានគេប្រើស្ទើរតែគ្រប់ពេលវេលា។ មើលភាពយន្ត ការលេងហ្គេម ការផ្ញើសារ ការហៅទូរស័ព្ទនិងការត្រួតពិនិត្យគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង។ ជាមួយនឹងនេះ ការសាកឧបករណ៍របស់យើងហាក់ដូចជាចំណាយពេលច្រើនហើយអ្នកប្រើមួយចំនួនមិនអាចរង់ចាំយូរនោះទេ។ ការសាកពេញមួយយប់បានក្លាយជាទម្លាប់សម្រាប់អ្នកខ្លះដោយមិនដឹងថាវាមានគ្រោះថ្នាក់ប៉ុនណានោះទេ។

Le Thi Xoan អាយុ 14 ឆ្នាំមកពីទីក្រុងហាណូយ ត្រូវបានគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីឪពុកម្តាយរបស់នាងបានរកឃើញថានាងសន្លប់នៅក្នុងបន្ទប់របស់នាង។ យោងតាមរបាយការណ៍បានឱ្យដឹងថានាងបានស្លាប់ដោយសារការឆក់ខ្សែភ្លើងបន្ទាប់ពីនាងបានដេកក្បែរទូរស័ព្ទ iPhone របស់នាងពេញមួយយប់។

ពួកគេក៏បានរកឃើញខ្សែភ្លើងពណ៌សដែលឆេះដែលមានស្មាមរហែងដែលយើងអាចមើលឃើញច្បាស់ យ៉ាងហោចណាស់មួយក្នុងចំណោមស្មាមរហែកទាំងនេះបានបន្សល់ទុកនូវខ្សែភ្លើងផ្ទាល់ដែលអាចប៉ះពាល់ និងបណ្តារអោយឆក។ ហើយដោយសារគ្រឿងបន្លាស់របស់ក្រុមហ៊ុន Apple អាចមានតំលៃថ្លៃ ទើបជនរងគ្រោះបានប្រើស្កុតមួយដើម្បីគ្របដណ្ដប់ផ្នែកដែលប៉ះពាល់ហើយបន្តប្រើវា។

ទោះបីជាអាជ្ញាធ័រមិនទាន់កំណត់ពីភាពត្រឹមត្រូវនៃឆ្នាំងសាកនេះក៏ដោយ តែប៉ូលីសបានកត់សម្គាល់ឃើញថាខ្សែនេះហាក់ដូចជាមានប្រវែងខ្លីជាងឧបករណ៍សាកថ្ម ៥០ ស.ម. ដើមរបស់ Apple។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!