ឡានអ្នកលក់ត្រីប៉ះរថយន្តទំនើបដោយអចេតនា ប៉ុន្តែម្ចាស់រថយន្តនោះមិនទាសំណងដោយហេតុផលសាមញ្ញមួយ

សម្រាប់មនុស្សជាច្រើន, រថយន្តរបស់ពួកគេគឺសំខាន់ជាងអ្វីផ្សេងទៀត។ ម្ចាស់រថយន្តប្រណីតជារឿយៗ ប្រុងប្រយ័ត្នបំផុតជាមួយនឹងរថយន្ត របស់ពួកគេដែលពួកគេនឹងមិនអត់អោនទេ នៅពេលនរណាម្នាក់ធ្វើអោយឡានរបស់ពួកគេខូច។ ការជួសជុលដ៏សាមញ្ញមួយអាចចំណាយអស់រាប់ពាន់ដុល្លារ ហើយគ្មាននរណាម្នាក់ចង់បើកបរទៅប៉ះរថយន្តទំនើបទេ ព្រោះថាការសងថ្លៃខូចខាតអាចធ្វើអោយក្រ។

ជាអកុសលសម្រាប់ប្តីប្រពន្ធពីខេត្ត Nonthaburi ប្រទេសថៃ សុបិនអាក្រក់ដ៏អាក្រក់បំផុតរបស់ពួកគេបានក្លាយជាការពិត។ នៅពេលពួកគេបើកឡានចាស់របស់ពួកដោយចៃដន្យទៅ«ថើប»ឡានទំនើបចតនៅស្ងៀម។ ដោយឃើញថាពួកគេបានបុករថយន្តដែលមានតម្លៃថ្លៃកប់ពពក ប្តីប្រពន្ធដែលជាអ្នកនេសាទត្រីទាំងពីរនាក់បានចេញពីឡានដើម្បីនិយាយជាមួយម្ចាស់រថយន្តប្រណីត។

ទោះបីជារថយន្តរបស់ប្តីប្រពន្ធមានការខូចខាតច្រើនបើប្រៀបធៀបទៅនឹងស្នាមឆ្នូត ដែលបានធ្វើឡើងទៅរថយន្តប្រណីតនោះក្តី ប្តីប្រពន្ធនេះបានដឹងថាពួកគេមានកំហុស។ ដោយដឹងថាការជួសជុលត្រូវចំណាយច្រើន នោះគូស្វាមីភរិយានោះបានអង្វរថាតើពួកគេអាចបង់ថ្លៃជួលជុសដោយបង់រំលោះ។

ទោះជាយ៉ាងណាក៏ដោយនៅពេលមហាសេដ្ឋីបានដឹងថាប្តីប្រពន្ធនេះ មិនមានការធានារ៉ាប់រងសម្រាប់ឡានផ្ទាល់ខ្លួនរបស់ពួកគេនោះ គាត់បានអត់ទោសឱ្យពួកគេហើយបាននិយាយថាពួកគេមិនចាំបាច់បង់ប្រាក់អ្វីនោះទេ។ ផ្ទុយទៅវិញគាត់បានស្នើសុំឱ្យគូស្វាមីភរិយាមានភាពកក់ក្តៅយ៉ាងសាមញ្ញហើយពួកគេត្រូវសន្យាថានឹងបរិច្ចាគប្រាក់ 3000 បាតទៅក្នុងវត្តចំនួន 10 ដងជាសំណង។

នៅពេលដែលព័ត៌មានអំពីមហាសេដ្ឋីដែលមានចិត្តសប្បុរសនេះបានរីករាលដាលនៅប្រព័ន្ធផ្សព្វផ្សាយសង្គមលោកបាននិយាយថា “ខ្ញុំមិនចង់អួតខ្លួនថាខ្ញុំជាអ្នកមានទេ ប៉ុន្តែមូលហេតុគឺខ្ញុំមិនចង់ឱ្យប្តីប្រពន្ធនេះសងបំណុលខ្ញុំចំពោះការខូចខាតលើរថយន្តខ្ញុំ ពីព្រោះខ្ញុំចង់ឱ្យមនុស្សរៀនអត់ទោសដល់អ្នកដទៃ។ ឡានរបស់ខ្ញុំមានតម្លៃថ្លៃហើយតើវាមានអ្វីទៀត? ប្រសិនបើគ្រោះថ្នាក់នេះមិនត្រូវបានគេធ្វើដោយចេតនា តើយើងមិនគួរអត់ទោសដល់អ្នកដទៃដោយបេះដូងបើកចំហទេឬ? ”

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!